នាយករដ្ឋមន្ត្រីវៀតណាម៖ នវានុវត្តន៍ត្រូវតែតាមទាន់និងឈានទៅមុខជាមួយពិភពលោក

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១ តុលា នៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិនៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បាន អញ្ជើញចូលរួមទិវានវានុវត្តន៍វៀតណាមឆ្នាំ ២០២៤ និងខួបលើកទី ៥ នៃការបង្កើត មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC)។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានប្រកាសថ្ងៃទី ១ ខែតុលាជារៀងរាល់ឆ្នាំជាទិវានវានុវត្តន៍ជាតិ។

នាយករដ្ឋមន្ត្រីវៀតណាម៖ នវានុវត្តន៍ត្រូវតែតាមទាន់និងឈានទៅមុខជាមួយពិភពលោក - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងមតិនៅពិធី។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថានេះជាគោលនយោបាយចម្បងរបស់ប្រទេសជាតិ សម្រាប់ការអភិវឌ្ឍ យ៉ាងឆាប់រហ័សនិងនិរន្តរភាព។ សម្រាប់វៀតណាម នវានុវត្តន៍គឺជាកត្តាសំខាន់ ពិសេស រួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់វៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្តោតលើការដឹកនាំ ត្រួតពិនិត្យ កែលម្អយុទ្ធ សាស្ត្រ យន្តការ គោលនយោបាយ និងដំណោះស្រាយ ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវនវា នុវត្តន៍ និងសហគ្រិនភាព ក្នុងស្មារតីបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់និង ការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់សម្រាប់សហគមន៍អាជីវកម្ម វិនិយោគិន និងប្រជាជនផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម៖ នវានុវត្តន៍ត្រូវតែតាមទាន់និងឈានទៅមុខជាមួយពិភពលោក - ảnh 2បណ្ដាប្រតិភូចូលរួមទិវានវានុវត្តន៍វៀតណាមឆ្នាំ ២០២៤ និងខួបលើកទី ៥ នៃការបង្កើត មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC)។ (រូបថត៖ VOV)
ចំពោះមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា បន្ទាប់ ពីបង្កើតបានរយៈពេល ៥ ឆ្នាំ មជ្ឈមណ្ឌលនេះបន្តិចម្ដងៗបានក្លាយទៅជាក្បាល ម៉ាស៊ីនមួយផ្នែកនវានុវត្តន៍ ហើយឥឡូវនេះបានពង្រីកដោយរួមបញ្ចូលបណ្តាញ សមាជិកចំនួន ១០ និងសមាជិកជិត ២០០០ នាក់ នៅក្នុងប្រទេស និងតំបន់ចំនួន ២០។ ក្នុងពេលខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ; ក្នុងនោះ ផ្តោតលើការស្រាវជ្រាវ និងស្នើយន្ត ការ គោលនយោបាយជាក់លាក់ ដើម្បីជួយឧបត្ថម្ភអង្គភាំពអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្តពង្រីកបណ្តាញអ្នកជំនាញ និង អ្នកវិទ្យាសាស្ត្រ ក៏ដូចជាការតភ្ជាប់អន្តរជាតិផងដែរ។
“យើងមានបំណងនិងជឿជាក់ថា មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ នឹងក្លាយជាបេះ ដូងនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ជាទីបង្អែកសម្រាប់ការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ប្រកបដោយនិរន្តរភាព និងសមាហរណកម្មជាសកលរបស់វៀតណាម។ មជ្ឈមណ្ឌល គួរតែដឹកនាំនិន្នាការ រីកសាយភាយការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត លើកកំពស់ វៀតណាមឱ្យក្លាយជាប្រភពមួយនៃនវានុវត្តន៍  មានសមត្ថភាពធ្វើជាម្ចាស់នៃបច្ចេក វិទ្យា ស្មើនឹងតំបន់និងពិភពលោក មិនត្រឹមតែដើម្បីអនុវត្តន៍ប៉ុណ្ណោះទេ ថែមទាំងរួម ចំណែកក្នុងការបង្កើតរូបរាង និងដឹកនាំអនាគតមនុស្សជាតិទៀតផង”៕

ប្រតិកម្មទៅវិញ