|
ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh ជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណណូបការះចំពោះបដិវត្តន៍ខេត្ត Tien Giang |
(VOV)_នារសៀលថ្ងៃទី៨មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក truong Hoa Binh បានជួបសន្ទនាជាមួយគណៈប្រតិភូ អ្នកមានគុណណូ
បការះចំពោះបដិវត្តន៍ខេត្ត Tien Giang (ភាគខាងត្បូងវៀតណាម) ក្នុងឱកាសគណៈ
ប្រតិភូមកទស្សនាទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលកត់សម្គាល់ និងចងចាំជានិច្ចចំពោះពលីកម្ម ដ៏ធំ
ធេងរបស់បណ្ដាយុទ្ធជន អ្នកមានគុណណូបការះ ចំពោះបដិវត្តក្នុងទូទាំងប្រទេស
ដែលបានរួមវិភាគទានចំពោះបុព្វហេតុតស៊ូប្រឆាំង ដណ្ដើមឯករាជ្យ ឯកភាពប្រ
ទេសជាតិ។ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh មានគោលបំណងថា៖ បណ្ដា
អ្នកមានគុណណូបការះខេត្ត Tien Giang បន្តលើកកំពស់គំរូរបស់ខ្លួន ដើម្បីជំនាន់
វ័យក្មេងយកតម្រាប់តាម រួមចំណែកកសាង អភិវឌ្ឍន៍មូលដ្ឋានកាន់តែសម្បូរធូធារ៕