|
ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh ជួបធ្វើការជាមយយគណៈកម្មាធិការសាសនារដ្ឋាភិបាល |
(VOV)_នាថ្ងៃទី៩ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa
Binh បានជួបធ្វើការជាមួយគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ ភារកិច្ចមួយក្នុងចំ
ណោមភារកិច្ចសំខាន់របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល នាពេលខាងមុខនេះ
គឺការអនុវត្តគំរោងការណ៍៖ គោលនយោបាយមេអំពីជំនឿសាសនា នៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើអោយគណៈកម្មាធិការសាសនារ
ដ្ឋាភិបាល ត្រូវធ្វើសេនាធិការ សុក្រិតគំរោងច្បាប់ជំនឿសាសនាប្រកបដោយគុណ
ភាព ជូនរដ្ឋសភានីតិកាលទី១៤អនុម័ត។ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa
Binh ក៏បានស្នើអោយគណៈកម្មាធិការសាសនារដ្ឋាភិបាល ត្រូវដាក់ជូននាយករដ្ឋ
មន្ត្រីនូវគំរោងវេទិកាពុទ្ធសាសនាអាស៊ាន នាឆ្នាំ ២០១៦ គ្រោងនឹងប្រព្រឹត្តទៅនា
ខែតុលាឆ្នាំ២០១៦នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)៕