|
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang |
(VOV)_ក្នុងឱកាស ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមផ្សារណាត់ចិន -អាស៊ី
ខាងត្បូង លើកទី៤ និងផ្សារណាត់នាំចេញ នាំចូល Kun Minh លើកទី២៤ នៅទីក្រុង
Kun Minh ខេត្ត Yun Nan (ប្រទេសចិន) នារសៀលថ្ងៃទី១២ មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTrinh Dinh Dung បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី
ចិន លោក Wang Yang។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTrinh Dinh Dung បាន
ស្នើអោយភាគីទាំងពីរត្រូវបន្តរក្សាជំនួបសន្ទនាជាន់ខ្ពស់ បើកទូលាយជំនួបប្រាស្រ័យប្រជាជន ពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។ លោក Trinh Dinh Dung ក៏
បានស្នើអោយភាគីចិនបង្កលក្ខណះងាយស្រួលថែមទៀត សំរាប់ការដឹកជញ្ជូននិង
នាំចេញ នាំចូល មុខទំនិញពីវៀតណាម។ ភាគីទាំងពីរគប្បីបង្កើនការរួមសហការព្រំ
ដែន និងជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងឡាយ។ ឧបនាយករដ្ឋមន្ត្រី លោក
Trinh Dinh Dung ក៏បានសម្ដែងនូវការព្រួយបារម្ភចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះ
នៅសមុទ្រខាងកើត អះអាងថាសន្តិភាពស្ថិរភាពគឺកក្តាចាំបាចសំរាប់កិច្ចសហប្រ
តិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគី
ទាំងពីរត្រូវមានសកម្មភាពជាក់ស្ដែង ដើម្បីម្ចាស់ការបានរាល់ការខ្វែងគំនិត គ្មាន
សកម្មភាពបង្កភាពស្មុគ្រស្មាញ និងបង្កើនសកម្មភាពជំលោះនៅសមុទ្រខាងកើត
គោរពការព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងសេចក្ដីថ្លែងការណ៍ស្ដី
អំពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមគ្នារក្សាសន្តិភាព
ស្ថិរភាពនៅលើសមុទ្រ។
រីឯ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang បានអះអាងថា៖ចិនគោរព
និងជំរុញទំនាក់ទំនងអ្នកជិតខាងប្រកបដោយមិត្តភាព សហប្រតិបត្តិការលើគ្រប់
វិស័យជាមួយវៀតណាម។ លោកក៏បានស្នើអោយភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូ
រយុទ្ធសាស្ត្រ និងទំនុកទុកចិត្តនយោបាយ ជំរុញខ្លាំងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍
និងកិច្ចសហប្រតិបត្តិការអំពីផលិតភាពផលិតកម្មរវាងប្រទេសទាំងពីរ អនុវត្ត
យ៉ាងម៉ត់ចត់ ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីបញ្ហានៅ
លើសមុទ្រ។
នាថ្ងៃទី ១៣ មិថុនា ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានជួបសន្ទនា
ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Li Jiheng ៕