វៀតណាមស្នើជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

VOV - ចិន
Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao   បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-ចិន។

វៀតណាមស្នើជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ PV/VOV-Beijing)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនិងខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងនោះផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតង។ ព្រោះនេះជានិន្នាការទូទៅ និងជាកម្លាំងជំរុញមួយសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ លោករដ្ឋមន្ត្រីបានដាក់សំណើចំនួន៦ រួមទាំងការធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដោយរលូន ការបង្ហើយហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ជំរុញការបើកទីផ្សារកសិកម្ម និងជំរុញការបង្កើតការិយាល័យជំរុញពាណិជ្ជកម្មវៀតណាមនៅចិន។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានស្នើថា ភាគីទាំងពីរផ្តោតលើការអនុវត្តឯកសារកិច្ចសហប្រតិបត្តិការវិនិយោគនិងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថល -  អភិវឌ្ឍន៍បៃតង; ស្នើឲ្យវៀតណាមមានគោលនយោបាយឧបត្ថម្ភនិងលើកទឹកចិត្តដល់ការអភិវឌ្ឍគម្រោងថាមពល; កិច្ចសហប្រតិបត្តិការមណ្ឌលឧស្សាហកម្ម; បន្តការចរចានិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងខ្សែសង្វាក់ផលិតកម្ម។ លោក Wang Wentao ក៏បានស្នើដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងការចរចា និងចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការពាណិជ្ជកម្មកសិកម្ម; បង្កើនការផ្លាស់ប្តូរលើស្តង់ដារនិងវាយតម្លៃការអនុលោមតាមផលិតផលនាំចូលនិងនាំចេញ៕ 

ប្រតិកម្មទៅវិញ