អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ុងហ្គោលី

Chia sẻ

(VOVWORLD) - នៅវេលាម៉ោង ១១៖៣០ ព្រឹកថ្ងៃទី ៣០ ខែកញ្ញា ម៉ោងក្នុងតំបន់របស់ម៉ុងហ្គោលី យន្តហោះដឹកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ព្រលានយន្តហោះ Gengis Khan រដ្ឋធានី Ulan Bator ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី តាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ុងហ្គោលី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមកដល់រដ្ឋធានី Ulan Bator (រូបថត៖ Viet Cuong/VOV)

ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Genghis Khan រដ្ឋធានី Ulan Bator ភាគីម៉ុងហ្គោលីមានរដ្ឋមន្ត្រីការបរទេស Batmunkh Battsetseg និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសម៉ុងហ្គោលី។ នៅអាកាសយានដ្ឋាន យុវតីជនជាតិម៉ុងហ្គោលីក៏បានផ្តល់នំទឹកដោះគោតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិម៉ុងហ្គោលីនិងបានជូនផ្កាជូនអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ុងហ្គោលី - ảnh 2ម៉ុងហ្គោលី ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅអាកាសយានដ្ឋាន យោងតាមពិធីជូនចំពោះភ្ញៀវកិត្តិយស (រូបថត៖ Viet Cuong/VOV)

វៀតណាមនិងម៉ុងហ្គោលី បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥៤។ ម៉ុងហ្គោលីជាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ហើយវៀតណាមជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលម៉ុងហ្គោលីបង្កើតទំនាក់ទំនងការទូត។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ុងហ្គោលី - ảnh 3រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី B. Batsetseg អញ្ជើញស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម  (រូបថត៖ Viet Cuong/VOV)

តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនៅម៉ុងហ្គោលី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសម៉ុងហ្គោលី ដើម្បីពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ សំដៅរឹតបន្តឹងបន្ថែមទៀតនូវទំនុកចិត្តនយោបាយ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើនរបស់ភាគីទាំងពីរ ជាពិសេស នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕

ប្រតិកម្មទៅវិញ