|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kom
masith រួមជាមួយគណៈប្រតិភូក្រសួងការបរទេសឡាវ បានមកបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ មិថុនា។នារសៀលថ្ងៃទី៨ មិថុនា
នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានជួបសន្ទនាជា
មួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith។
នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ រួមគ្នាអនុវត្តល្អពិធីសារអំពីខ្សែព្រំដែន និងបង្គោលព្រំដែន កិច្ចព្រម
ព្រៀងស្ដីអំពីបទបញ្ញាត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែន ដែលបានចុះហត្ថ
លេខានាខែមេសាឆ្នាំ ២០១៦។
ភាគីទាំងពីរក៏បានឯកភាពបន្តរួមសហការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីរក្សា
ចំណងសាមគ្គីភាព គោលជំហររួមរបស់អាស៊ាន ចំពោះបណ្ដាបញ្ហានៅក្នុងតំបន់និង
អន្តរជាតិ ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាព
ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ ជំរុញការដោះស្រាយជំលោះ
ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហ
ប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) អនុវត្តគ្រប់គ្រាន់និង
ប្រសិទ្ធិភាពសេចក្ដីថ្លែងការណ៍រួម ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងទទួលបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)យ៉ាង
ឆាប់ៗ។ ភាគីទាងពីរក៏បានឯកភាពបន្តរួមសហការជិតស្និទ្ធិជាមួយគ្នានិងប្រទេស
ផ្សេងៗ ក្នុងការងារគ្រប់គ្រង ប្រើប្រាស់និរន្តរភាព និងប្រសិទ្ធិភាពប្រភពទឹកនៃទន្លេមេគង្គ៕