ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួប ៧០ឆ្នាំ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤- ១០0 តុលា ២០២៤) នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ៣ បណ្ណសារដ្ឋានរដ្ឋបានរៀបចំ “ការឧទ្ទេសនាមបណ្ណសារជាតិស្តីពីការទទួលគ្រប់គ្រងរដ្ឋធានី”។
ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី - ảnh 1ឧទ្ទេសនាមបណ្ណសារជាតិស្តីពីការទទួលគ្រប់គ្រងរដ្ឋធានី។ 

បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវត្រូវបានចុះហត្ថលេខា ចាប់ពីខែសីហា ឆ្នាំ ១៩៥៤ ដល់ខែកញ្ញា ឆ្នាំ ១៩៥៤ រដ្ឋាភិបាលមានកិច្ចប្រជុំជាច្រើនស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ រួមទាំងខ្លឹមសារនៃការទទួលគ្រប់គ្រងរដ្ឋធានីហាណូយផងដែរ។ បណ្ណសាររបស់មជ្ឈមណ្ឌលបណ្ណសារជាតិលេខ៣ បានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវ និងពឹងផ្អែកលើប្រជាជនក្នុងប្រតិបត្តិការនិងឆន្ទៈមោះមុតរបស់កងទ័ពនិងប្រជាជនហាណូយ។

ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី - ảnh 2រូបថតកងវរសេនាធំរដ្ឋធានី ដើរស្មើគ្នានៅវិថី Hang Gai ទីក្រុងហាណូយ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១០៥៤។

លោកស្រី Nguyen Thi Nga អនុប្រធានបណ្ណសារដ្ឋានរដ្ឋបានឲ្យដឹងថា៖ “ជាមួយនឹងឯកសារនិងរូបភាពជិត ២០០ អំពីថ្ងៃទទួលគ្រប់គ្រងរដ្ឋធានី និងរំដោះរដ្ឋធានី យើងអាចរំលឹកឡើងវិញនូវអំឡុងពេលដ៏រុងរឿង ដែលប្រជាជនវៀតណាមបានតស៊ូដណ្តើមបានឯករាជ្យ រំដោះរដ្ឋធានី។ ជាពិសេស ឯកសារទាំងនេះ ជួយឱ្យយើងរំលឹកឡើងវិញនូវអនុស្សាវរីយ៍កាលពី ៧០ ឆ្នាំមុន នៅពេលដែលប្រជាជននៃរដ្ឋធានីបានរីករាយស្វាគមន៍គ្រាដំបូងដែលបានធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួន ហើយឈានចូលដំណាក់កាលថ្មីនៃការកសាងសង្គមនិយម។ ឯកសារសំខាន់ៗអំពីការទទួលគ្រប់គ្រងរដ្ឋធានីកាលពី ៧០ ឆ្នាំមុន នឹងត្រូវបានរីកសាយភាយយ៉ាងទូលំទូលាយដល់សាធារណជន រួមចំណែកអប់រំយុវវ័យជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិនិងប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ”។

ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី - ảnh 3សារអំពាវនាវរបស់លោកប្រធានហូជីមិញ ក្នុងឱកាសរំដោះរដ្ឋធានី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤។ 

ព្រឹត្តិការណ៍នេះ ក៏បានឧទ្ទេសនាមឯកសាររបស់តន្ត្រីករមួយចំនួនដែលបានរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិលេខ៣ រួមមាន៖ តន្ត្រីករ Van Cao, Huy Du, Nguyen Duc Toan ជាមួយបទចម្រៀងដ៏ល្បីល្បាញអំពីទីក្រុងហាណូយ ដូចជា “ឆ្ពោះទៅហាណូយ” “ត្រឡប់មករដ្ឋធានី” "ហាណូយបេះដូងពណ៌ក្រហម" ជាដើម៕

ប្រតិកម្មទៅវិញ