ឧត្តមសេនីយ៍ឯកលោក To Lam |
នាថ្ងៃទី ១៧ កក្ដដា នៅខេត្ត Gia Lai វៀតណាម គណៈកម្មាធិការបញ្ជាណែនាំ Tay Nguyen បានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១៥ នៃទិវាបង្កើត (១៧ កក្ដដា ២០០២ - ១៧ កក្ដដា ២០១៧) និងទទួលគ្រឿងឥស្សរិយយសពសកម្មថ្នាក់ទី ១។ អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯកលោក To Lam បានអះអាង ថា៖ ពីតំបន់មួយដែលមានការលំបាកខាងសេដ្ឋកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់ស្មុគស្មាញ តែមកដល់ពេលនេះ Tay Nguyen មានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ កាពាជាតិ សន្តិសុខត្រូវបានធានា។ បន្ទាប់ពី ១៥ ឆ្នាំ ស្ថានភាព Tay Nguyen មានការផ្លាស់ប្ដូរជាជំហានៗ សេដ្ឋកិច្ចត្រូវបានរក្សាកំណើន ផ្លាស់ប្ដូរតាមទិសវិជ្ជមាន ជាពិសេសគឺអភិវឌ្ឍន៍លើវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម។ លោក To Lam បានសង្កត់ធ្ងន់ថា ដោយមានគោលដៅ អភិវឌ្ឍន៍ដើម្បីស្ថិរភាពប្រកបដោយនិរន្តរភាពនៅតំបន់ Tay Nguyen គណៈកម្មាធិការបញ្ជាណែនាំ Tay Nguyen បានបន្តរួមសហការជាមួយក្រសួង ស្ថាប័នមជ្ឈឹម មូលដ្ឋាននានា ដើម្បីធ្វើអាជីវកម្មលើសក្ដានុភាព ប្រៀបខ្លាំងនៃតំបន់ បង្កើនការធ្វើសមាហរណកម្មអន្តរជាតិដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងឆាប់រហ័សនៅតំបន់ Tay Nguyen ហើយយកចិត្តទុកដាក់ទៅលើការជំរុញសកម្មភាពពន្លឿនវិនិយោគ អភិវឌ្ឍន៍វិស័យកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញជាដើម៕