|
អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម ឧត្តម សេនីយ៍ឯក Nguyen Chi Vinh និង
លោកស្រី Smita Nagaraj ប្រធានស្នងការសហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងការពារជាតិឥណ្ឌា (រូបថត៖bqp.vn)
|
(VOVworld) - នារសៀលថ្ងៃទី១៨ មិថុនា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូមយោធាឥណ្ឌា ដឹកនាំដោយប្រធានស្នងការសហប្រតិបតិ្តការ
អន្តរជាតិ នៃក្រសួងការពារជាតិឥណ្ឌាលោកស្រីSmita Nagaraj។ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh សង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបតិ្តការយោធាទ្វេភាគី កំពុង
អភិវឌ្ឍន៍យ៉ាងល្អប្រសើរ ត្រូវទិសដៅនៃកិច្ចព្រមព្រៀងយោធារវាងប្រទេសទាំង២
វៀតណាម-ឥណ្ឌាឆ្នាំ២០១៣ ក្នុងនោះកិច្ចសហប្រតិបតិ្តការលើកងទ័ពជើងអាកាស
និងកងទ័ពជើងទឹកគឺជាបណ្ដាវិស័យគំក្នុងកិច្ចសហប្រតិបតិ្តការទ្វេភាគីរូ។រីឯខ្លួនវិញ
លោកស្រី Smita Nagaraj បានឲ្យដឹងថា ឥណ្ឌានឹងមានផែនការសហប្រតិបតិ្តការ និង
ការជួយឧបត្ថម្ភជាក់ស្ដែងសំរាប់ក្រសួងការពារប្រទេសវៀតណាម ដើម្បីអភិវឌ្ឍន៍
និងទំនើបភាវូបនីយកម្មនូវសាកលវិទ្យាល័យព័ត៏មាន។ស្ដីអំពីវិស័យសហប្រតិបតិ្តការ
ឧស្សាហកម្មយោធា លោកស្រី Smita Nagaraj បានបន្ថែមទៀតថា ឥណ្ឌានិងវៀតណាម
នឹងធ្វើសាជីវកម្មក្នុងការផលិតកម្មសម្ភារៈយោធា សំរាប់ផ្គត់ផ្គងទីផ្សារនៃប្រទេសទាំង២
និងនៅតំបន់អាស៊ីអាគ្នេយ៍៕