ឧត្តមសេនីយ៍ឯក Phan Van Giang អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបជាមួយលោកឧត្តមនាវី Um Huyn Seong អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាមេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូង |
ក្នុងជំនួបនេះ លោក Phan Van Giang បានអះអាងថាក្នុងប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងកង ទ័ពជើងទឹកនៃ ប្រទេសទាំងពីរដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
លោកឧត្តមនាវី Um Huyn Seong បានសម្តែងសេចក្តីសោមមស្សរីករាយដែល បានមក បំពេញទស្សនកិច្ចនៅវៀតណាម ក៏ដូចជាស្វែងយល់អំពីទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាមផងដែរ។ គួរបញ្ជាក់ថា មុននោះ លោកឧត្តមនាវី Um Huyn Seong ក៏បាន ជួបពិភាក្សាជាមួយ មេបញ្ជាការកងទ័ពជើងទឹក វៀតណាម។ ក្នុងជំនួបនេះភាគីទាំងពីរ បានវាយតម្លៃចំពោះលទ្ធផល នៃកិច្ចសហ ប្រតិបត្តិការនិងទិសដៅសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាមនិងកូរ៉េខាងត្បូងនាពេលខាងមុខនេះ៕