ឥណ្ឌាប្រារព្ធខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ

Chia sẻ

(VOVWORLD) - ថ្លែងក្នុងពិធីនា ព្រឹកថ្ងៃទី១៥ ខែសីហា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសង្កត់ធ្ងន់ថា នេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ឥណ្ឌា ខណៈដែលប្រទេសនេះកំពុងដើរលើមាគ៌ាថ្មីជា មួយនឹងការប្តេជ្ញាចិត្តថ្មី។

ឥណ្ឌាប្រារព្ធខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិ - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ថ្លែងនៅពិធីអបអរសាទរខួបលើកទី ៧៥ ទិវាបុណ្យ ឯករាជ្យជាតិ។ (រូបថត៖ ANI)
នៅថ្ងៃទី ១៥ ខែសីហា ប្រទេសឥណ្ឌាបានប្រារព្ធខួបលើកទី ៧៥ ទិវាបុណ្យ ឯករាជ្យជាតិ (ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៤៧ - ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២) នៅ មណ្ឌលកេរ្តិ៍ដំណែលបន្ទាយក្រហម (Red Fort) នៅរដ្ឋធានីញូដេលី។ ថ្លែងក្នុងពិធីនា ព្រឹកថ្ងៃទី១៥ ខែសីហា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសង្កត់ធ្ងន់ថា នេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ឥណ្ឌា ខណៈដែលប្រទេសនេះកំពុងដើរលើមាគ៌ាថ្មីជា មួយនឹងការប្តេជ្ញាចិត្តថ្មី។ នៅក្នុងសុន្ទរកថារយៈពេល ៨២ នាទីទៅកាន់ប្រជាជនទូទាំង ប្រទេស មេដឹកនាំឥណ្ឌាបានដាក់ចេញនូវទិសដៅដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍ របស់ប្រទេសជាតិក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។ ប្រការនេះត្រូវបានបង្ហាញតាមរយៈ ការសន្យាចំនួនប្រាំ រួមទាំង "គោលដៅអភិវឌ្ឍន៍ប្រទេសឥណ្ឌានៅឆ្នាំ ២០៤៧" "ការ លុបបំបាត់ផ្នត់គំនិតអាណានិគម" "មោទនភាពចំពោះឫសគល់" "ការបង្រួបបង្រួម" និង "មនសិការនិងការទទួលខុសត្រូវរបស់ប្រជាជន”។
ក្នុងឱកាសនេះ នាថ្ងៃទី ១៥ សីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានាធិបតីឥណ្ឌាលោក Droupadi Murmu នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានផ្ញើសារទូរលេខ អបអរសាទរចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានផ្ញើសារទូរលេខអបអរសាទរចំពោះប្រធាន ព្រឹទ្ធសភាឥណ្ឌាលោក Jagdeep Dhankhar និងប្រធានសភាជាន់ទាបលោក Om Birla។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានផ្ញើសារទូរលេខអបអរសាទរ ដល់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ផងដែរ៕

ប្រតិកម្មទៅវិញ