ឥណ្ឌូនេស៊ី​​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​សាកល្បង​ឧបករណ៍​ឌីជីថល​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុង Depok ខេត្ត Java ខាងលិច ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តិទៅពិធីបើកដំណើរការមជ្ឈមណ្ឌលសាកល្បងឧបករណ៍ទូរគមនាគមន៍ និងឌីជីថល ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។
ឥណ្ឌូនេស៊ី​​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​សាកល្បង​ឧបករណ៍​ឌីជីថល​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ - ảnh 1ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីពិធីបើកដំណើរការមជ្ឈមណ្ឌល IDTH។ រូបថត៖ លេខាធិការដ្ឋានប្រធានាធិបតីឥណ្ឌូនេស៊ី

មជ្ឈមណ្ឌលមានតម្លៃ ៦១ លានដុល្លារអាមេរិក ដែលមានឈ្មោះថា "ផ្ទះសាកល្បងឌីជីថលឥណ្ឌូនេស៊ី" (Indonesia Digital Testing House - IDTH) មានបន្ទប់ពិសោធន៍ធំចំនួន ១២ ដែលត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារអន្តរជាតិជាច្រើន ដើម្បីសាកល្បងមុខងាររបស់ឧបករណ៍ឌីជីថល។ តាមការគ្រោងទុក នៅឆ្នាំនេះ មជ្ឈមណ្ឌល IDTH នឹងសាកល្បងមុខងារចំនួន ១.៦០០ប្រភេទ របស់ឧបករណ៍ឌីជីថលទាំងដូចជា៖ កុំព្យូទ័រយួរដៃ ស្មាតហ្វូន ប៊្លូធូស ទូរទស្សន៍ឌីជីថល...។ ហើយចាប់ពីឆ្នាំ ២០២៥ តទៅ ឆ្ពោះទៅគោលដៅអនុវត្តន៍ការធ្វើតេស្តជាមធ្យម ៥.០០០ ក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ