ឥណ្ឌូនេស៊ីបើកឆ្នាំប្រធានអាស៊ាន ២០២៣ ជាផ្លូវការ

Chia sẻ
(VOVWORLD) - រធានាធិបតីលោក Joko Widodo បានរំលឹកឡើងវិញនូវបញ្ហាប្រឈមដូចជា៖ វិបត្តិសេដ្ឋកិច្ច វិបត្តិថាមពល វិបត្តិស្បៀងអាហារ និងជម្លោះ។
ឥណ្ឌូនេស៊ីបើកឆ្នាំប្រធានអាស៊ាន ២០២៣ ជាផ្លូវការ - ảnh 1ថ្នាក់ដឹកនាំអាស៊ាន (រូបថត៖ Dao Trang/VNA)

នាថ្ងៃទី ២៩ មករា ថ្លែងក្នុងពិធីបើកឆ្នាំប្រធានអាស៊ាន ឥណ្ឌូនេស៊ី ២០២៣ នៅទីក្រុងហ្សាកាតា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអះអាងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅតែរក្សាតួនាទីសំខាន់សម្រាប់តំបន់ និង ពិភពលោកក្នុងបរិបទនៃការប្រឈមមុខនឹងវិបត្តិបច្ចុប្បន្នជាបន្តបន្ទាប់។ ប្រធានាធិបតីលោក Joko Widodo បានរំលឹកឡើងវិញនូវបញ្ហាប្រឈមដូចជា៖ វិបត្តិសេដ្ឋកិច្ច វិបត្តិថាមពល វិបត្តិស្បៀងអាហារ និងជម្លោះ។ លោកបានសម្តែងការជឿជាក់ថា អាស៊ាន “នៅតែមានសារៈសំខាន់ និងសមស្របចំពោះប្រជាជន តំបន់ និងពិភពលោក” ហើយសង្ឃឹមថា សមាគមនឹងបន្តរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ លោកបានបន្តថា៖ អាស៊ាននឹងបន្តអាចរក្សានិរន្តរភាពកំណើនសេដ្ឋកិច្ច និងសារៈសំខាន់របស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលកំណើនពិភពលោក។

មុននោះ ក្នុងពិធីទទួលញញួរប្រធាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ កម្ពុជា លោកប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា អាស៊ានមានបំណងចង់ក្លាយទៅជាតំបន់សន្តិភាព និងជា “យុថ្កា” សម្រាប់ស្ថិរភាពពិភពលោក។ អាស៊ាននឹងគោរពច្បាប់អន្តរជាតិ តម្លៃមនុស្សធម៌ និងការអនុវត្តប្រជាធិបតេយ្យ ហើយនឹងមិនដើរតួនាទីជាភាគីតំណាងសម្រាប់មហាអំណាចណាមួយឡើយ៕

ប្រតិកម្មទៅវិញ