ឥណ្ឌូនេស៊ីចាប់ផ្តើមរៀបចំការបោះឆ្នោតសកល

Chia sẻ
(VOVWORLD) - ការបោះឆ្នោតចាប់ផ្តើមនាវេលាម៉ោង ៧ ព្រឹក និងបញ្ចប់នៅម៉ោង ១៣ ម៉ោងក្នុងស្រុក នាថ្ងៃដដែល។ សន្លឹកឆ្នោតនឹងត្រូវរាប់នៅការិយាល័យបោះឆ្នោតនៅថ្ងៃដដែល។
ឥណ្ឌូនេស៊ីចាប់ផ្តើមរៀបចំការបោះឆ្នោតសកល - ảnh 1បេក្ខភាពប្រធានាធិបតីបីរូបក្នុងការបោះឆ្នោតឥណ្ឌូនេស៊ីឆ្នាំ ២០២៥។ រូបថត៖ Jakart Post

នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ការិយាល័យបោះឆ្នោតទាំង ៨២០ ១៦១ កន្លែងនៅឥណ្ឌូនេស៊ីបានបើកក្នុងពេលដំណាលគ្នាដើម្បីទទួលសន្លឹកឆ្នោតពីម្ចាស់ឆ្នោតជាង ២០៤,៨ លាននាក់។ ស្ថាប័នមានសមត្ថកិច្ចរបស់ឥណ្ឌូណេស៊ីបានរៀបចំការិយាល័យបោះឆ្នោតសរុបចំនួន ៨២៣ ២៣៦ កន្លែង ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន  ៣ ០៧៥ កន្លែងនៅក្រៅប្រទេសបានសម្រេចរួចរាយល់ការងារនេះមុនថ្ងៃទី ១៤ ខែកុម្ភៈ។

ការបោះឆ្នោតចាប់ផ្តើមនាវេលាម៉ោង ៧ ព្រឹក និងបញ្ចប់នៅម៉ោង ១៣ ម៉ោងក្នុងស្រុក នាថ្ងៃដដែល។ សន្លឹកឆ្នោតនឹងត្រូវរាប់នៅការិយាល័យបោះឆ្នោតនៅថ្ងៃដដែល។ ការិយាល័យ និងសាលារៀនបានឈប់សម្រាក ១ ថ្ងៃ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ទោះជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ពីយប់ថ្ងៃទី ១៣ កុម្ភៈ រហូតមកដល់ព្រឹកថ្ងៃទី ១៤ កុម្ភៈ នៅរដ្ឋធានីហ្សាកាតាបានបង្កការលំបាកខ្លះដល់ម្ចាស់ឆ្នោតនៅពេលទៅបោះឆ្នោត។

សូមបញ្ជាក់ដែរថា មានគណបក្សនយោបាយចំនួន ២៤ ក្នុងនោះមានគណបក្សជាតិចំនួន ១៨ និងគណៈបក្សតំបន់ចំនួន ៦ មកពីតំបន់ Aceh បានចូលរួមក្នុងការបោះឆ្នោត។ បេក្ខជនបីនាក់ឈរឈ្មោះជាប្រធានាធិបតីគឺលោក Anies Baswedan លោក Prabowo Subianto និងលោក Ganjar Pranowo៕

ប្រតិកម្មទៅវិញ