ឥណ្ឌូណេស៊ីប្រកាសខ្លឹមសារស្នូលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20

Chia sẻ

(VOVWORLD) - សម័យប្រជុំដំបូងស្តីពីការបង្កើនពហុភាគីនិយម នឹងពិភាក្សា អំពីវិធានការរួមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាសកល និងការកសាងទំនុកចិត្ត រវាងប្រទេសនានា តាមនោះបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ថិរភាព សន្តិ ភាព និងការអភិវឌ្ឍរបស់ពិភពលោក។ 

ឥណ្ឌូណេស៊ីប្រកាសខ្លឹមសារស្នូលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 - ảnh 1(រូបថត៖ G20.org)
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ក្រសួងការបរទេស ឥណ្ឌូនេស៊ីបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍន៍និងទើបលេចចេញទាំង២០លើពិភពលោក (G20 FMM) ក្រោមប្រធានបទ “រួមគ្នា កសាងពិភពលោកមួយកាន់តែមានសន្តិភាព ស្ថិរភាព និងវិបុលភាព” នឹងជាវេទិកា យុទ្ធសាស្ត្រដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាសកល។
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី៨ ខែកក្កដានៅកោះបាលី កិច្ចប្រជុំ G20 FMM មានសម័យប្រជុំចំនួន២។សម័យប្រជុំដំបូងស្តីពីការបង្កើនពហុភាគីនិយម នឹងពិភាក្សា អំពីវិធានការរួមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាសកល និងការកសាងទំនុកចិត្ត រវាងប្រទេសនានា តាមនោះបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ថិរភាព សន្តិ ភាព និងការអភិវឌ្ឍរបស់ពិភពលោក។ សម័យប្រជុំទីពីរស្តីពីសន្តិសុខស្បៀងអាហារ និងសន្តិសុខថាមពល នឹងពិភាក្សាអំពីជំហានយុទ្ធសាស្ត្រដើម្បីជំនះពុះពារលើវិបត្តិ ស្បៀងអាហារ កង្វះជី និងការកើនឡើងតម្លៃទំនិញសកល៕

ប្រតិកម្មទៅវិញ