អេហ្ស៊ីបអំពាវនាវឱ្យមានដំណោះស្រាយយូរអង្វែង​ សម្រាប់ជម្លោះនៅអាហ្វ្រិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានអំពាវនាវឱ្យបណ្តាប្រទេសក្នុងទ្វីប រួមសហការគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជម្លោះ និងស្វែងរកដំណោះស្រាយយូរអង្វែងសម្រាប់បញ្ហានៅទ្វីបអាហ្វ្រិក។
អេហ្ស៊ីបអំពាវនាវឱ្យមានដំណោះស្រាយយូរអង្វែង​ សម្រាប់ជម្លោះនៅអាហ្វ្រិក - ảnh 1គ្រួសារមួយនៅទីជំរំជនភៀសខ្លួនក្នុងក្រុង Bamako ប្រទេសម៉ាលី។ (រូបថត៖ AFP/TTXVN)

យោងតាមសេចក្តីប្រកាសពីក្រសួងការបរទេសអេហ្ស៊ីប តំណាងឱ្យប្រធានាធិបតី Abdel Fattah El-Sisi ដើម្បីថ្លែងមតិក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនិងសន្តិសុខរបស់សហភាពអាហ្វ្រិក(AUPSC) រដ្ឋមន្រ្តីការបរទេស លោក Sameh Shoukry បានឲ្យដឹងថា កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកឆ្នាំនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលការវិវឌ្ឍក្នុងតំបន់ និងអន្តរជាតិទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ ប្រមុខការទូតអេហ្ស៊ីបបានអំពាវនាវឱ្យមានទស្សនៈគ្រប់ជ្រុងជ្រោយដើម្បីដោះស្រាយបញ្ហាប្រឈមនិងការគំរាមកំហែងដល់ទ្វីបអាហ្វ្រិក តាមរយៈការស្វែងរកនិងដោះស្រាយមូលហេតុកើមនៃបញ្ហា ក៏ដូចជាទិដ្ឋភាពដែលកើតមានឡើងអំពីសេដ្ឋកិច្ចនិងសង្គម។

ដោយលើកឡើងពីបញ្ហាក្នុងតំបន់ លោក Sameh Shoukry បានស្វាគមន៍ចំពោះសញ្ញាវិជ្ជមាននៅក្នុងប្រទេសស៊ូដង់ ក្នុងបរិបទដែលភាគីនានានៅក្នុងប្រទេសបានឯកភាពគ្នាលើកំណែចុងក្រោយនៃសេចក្តីប្រកាសនយោបាយបន្ទាប់ពីដំណាក់កាលធ្វើអន្តរកាល។ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបក៏បានអំពាវនាវឱ្យគាំទ្រប្រទេសលីប៊ីដើម្បីជំរុញការរៀបចំការបោះឆ្នោតរដ្ឋសភានិងប្រធានាធិបតី ដើម្បីស្តារឡើងវិញអធិបតេយ្យភាពនិងស្ថិរភាពនៅក្នុងប្រទេសជិតខាងនេះ។

ទាកើទង់នឹងបញ្ហាអន្តរជាតិ លោក Sameh Shoukry បានជំរុញឲ្យបណ្ដាប្រទេសអាហ្វ្រិក បន្តគោរពតាមកិច្ចព្រមព្រៀង Ezulwini និងសេចក្តីប្រកាសSirte ដើម្បីនាំចេញទស្សនៈឯកភាពរបស់ទ្វីបអាហ្វ្រិកស្តីពីកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យោងតាមឯកសារទាំងនេះ ប្រទេសអាហ្វ្រិកត្រូវតែមានអាសនៈអចិន្រ្តៃយ៍យ៉ាងហោចណាស់ចំនួន ២ និងអាសនៈមិនអចិន្រ្តៃយ៍ចំនួន៥ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជ្រើសរើសដោយសហភាពអាហ្វ្រិក។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្វ្រិកបានប្រព្រឹត្តិទៅភធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកនៅថ្ងៃទី ១៨-១៩ ខែកុម្ភៈនៅរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី៕

 

ប្រតិកម្មទៅវិញ