|
កំលាំងអេហ្សីបបានបញ្ជូនទៅកាន់ឧបទ្វីប Xi Nai (Image: Internet) |
Vov- រដ្ឋាភិបាលអេហ្សីបទើបនឹងដាក់ពង្រាយកំលាំងសន្តិសុខធំនឹងសំភារះសឹក
ធុនធ្ងន់នៅឧបទ្វីប Xinai ក្នុងយុទ្ធនាការបោសសំអាតពូកជនប្រដាប់អាវុងឥស្លាមនៅ
ក្នុងតំបន់ ដែលកើតមានការវាយប្រហារនាចុងសប្តហ៏កន្លងទៅ ធ្វើឲ្យទាហានការពារ
ព្រំដែន ប្រទេសនេះចំនួន១៦នាក់ត្រូវស្លាប់។កងទ័ពអេហ្សីបក៏ឲ្យដឹងដែរថា៖យុទ្ធនា
ការនេះ នឹងបានអនុវត្តរហូតមកដល់ពេលដែលបំផ្លាញចោលទាំងស្រុងបណ្តាទីជម្រក
របស់ពួកជនប្រដាប់អាវុធនៅទីនេះ។ ក្នុងថ្ងៃដដែល រដ្ឋាភិបាលអ៊ីស្រាអែលយល់ព្រម
ឲ្យអេហ្សីបបញ្ជូនឧទ្ធម្ភាគចក្រ យោធាទៅកាន់ Xinai ដែរ។នៅតំបន់ Gaza មេដឹកនាំ
ចលនាឥស្លាមប្រដាប់អាវុធ Hamasលោក Ismail Haniyeh អះអាងថា៖ Hamasគាំទ្រ
អេហ្សីប ធ្វើអង្កេតអំពីការវាយ ប្រហារនៅXinai ។លោកក៏បដិសេធព័ត៍មានដែលថា៖បណ្តាជនប្រដាប់អាវុធប៉ាឡេស្ទីន ចូលរួមការវាយប្រហារនេះ ព្រមទាំងសង្កត់ធ្ងន់ថា៖
គោលដៅ របស់ពួកឈរនៅខាងក្រោយការវាយប្រហារនេះគឺធ្វើឲ្យរិតបណ្តឹងថែម
ទៀតការហ៊ុំព័ទ្ធរបស់អ៊ីស្រាអែលចំពោះតំបន់Gaza៕