អាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលោតផ្លោះរបស់វៀតណាម

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១ កក្ដដា នៅរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Jorge Marcelo Faurie បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតផ្ទេរសិទ្ធិវៀតណាមលោក Dang Xuan Dung មកជូនច្បាប់ចំលងនៃលិខិតផ្ទេរសិទ្ធិរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។
អាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលោតផ្លោះរបស់វៀតណាម - ảnh 1អាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលោតផ្លោះរបស់វៀតណាម (internet) 

    នាថ្ងៃទី ១ កក្ដដា នៅរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Jorge Marcelo Faurie បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតផ្ទេរសិទ្ធិវៀតណាមលោក Dang Xuan Dung មកជូនច្បាប់ចំលងនៃលិខិតផ្ទេរសិទ្ធិរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ នៅទីនេះ លោក Jorge Marcelo Faurie បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលោតផ្លោះរបស់វៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបានសង្កត់ធ្ងន់ថាភាគីទាំងពីររួមគ្នាខិតខំប្រឹងប្រែងដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងអាហ្សង់ទីន និងវៀតណាម។

       វីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតផ្ទេរសិទ្ធិ លោក Dang Xuan Dung បានសន្យាថាក្នុងអាណត្តិរបស់ខ្លួន នឹងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងទ្វេភាគីនិងពហុភាគី។ អាហ្សង់ទីនគឺជាដៃគូពាណិជ្ជកម្មនាំមុខគេរបស់វៀតណាមនៅអាមេរិកឡាទីន។ តំលៃពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរទទួលបានជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ