អេស្ស៊ីបបន្តធ្លាក់ក្នុងវិបត្តិ

Chia sẻ
នាថ្ងៃទី១៣សីហា អ្នកនាំពាក្យរបស់កម្លាំងភាតរៈឥស្លាម (MB) Gehad El-Haddad អះអាងថា អង្គការនេះត្រៀមខ្លួនជាស្រេចដំណើរការចរចា

អេស្ស៊ីបបន្តធ្លាក់ក្នុងវិបត្តិ - ảnh 1

អេស្ស៊ីបបន្តធ្លាក់ក្នុងវិបត្តិ (រូបថតៈ vov.vn)


(VOVworld)-នាថ្ងៃទី១៣សីហា អ្នកនាំពាក្យរបស់កម្លាំងភាតរៈឥស្លាម (MB) Gehad
El-Haddad អះអាងថា អង្គការនេះត្រៀមខ្លួនជាស្រេចដំណើរការចរចារសំដៅ ស្វែង
រកដំណោះស្រាយសម្រាប់វិបត្តិនយោបាយនាសព្វថ្ងៃ ដោយ Al-Azhar ជាអង្គការ
ឥស្លាមចម្បងនៅអេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាល។ លោក Gehad El-Haddad​ លើក
ច្បាស់ថា រាល់កិច្ចចរចារត្រូវផ្អែកលើមូលដ្ឋាន “ស្តាឡើងវិញនូវលក្ខណៈសមច្បាប់
របស់រដ្ឋធម្មនុញ្ញ” ប៉ុន្តែមិនត្រូវផ្អែកលើគោលគំនិត ដោះស្រាយវិបត្តិរបស់ Ahmed
al- Tayep ជាសមាជីក១រូបនៃអង្គការ Al-Azhar ជាជនមានទស្សនៈគាំទ្រការ
ធ្វើពលប្រហាផ្តួលរំលំអតីតប្រធានាធិបតី Mahamed Morsi។ លោក Gehad El-
Haddad នាំចេញសេចក្តីប្រកាសខាងលើក្នុងស្ថាន​ភាពមនុស្សគាំទ្រលោក Morsi
រាប់ពាន់នាក់នៅបន្តបង្កការគៀបសង្កត់ទៅលើថ្នាក់ដឹកនាំបណ្តោះអាសន្នអេហ្សីប ដោយការដើរក្បួនទៅកាន់ទីភ្នាក់ងារក្រសួង​មហាផ្ទៃនៅទីក្រុងកែដែរ៕

ប្រតិកម្មទៅវិញ