អ៊ីស្រាអែលសុំអភ័យទោសអំពីករណីសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឡើងសម្លេងសុំអភ័យទោសអំពីករណីប៉ូលីសអ៊ីស្រាអែលបានបាញ់សម្លាប់បុរសជនជាតិប៉ាឡេស្ទីនមួយនាក់ ដែលគ្មានអាវុធ និងកើតជំងឺអូទីសឹមនៅទីក្រុងហ្សេរុយសាឡឹមខាងកើត នាថ្ងៃទី ៣០ ខែឧសភា។
អ៊ីស្រាអែលសុំអភ័យទោសអំពីករណីសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន - ảnh 1 កងទ័ពអ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្នុងភូមិ Sawiya (រូបថត៖ TTXVN)

នាថ្ងៃទី ៣១ ឧសភា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឡើងសម្លេងសុំអភ័យទោសអំពីករណីប៉ូលីសអ៊ីស្រាអែលបានបាញ់សម្លាប់បុរសជនជាតិប៉ាឡេស្ទីនមួយនាក់ ដែលគ្មានអាវុធ និងកើតជំងឺអូទីសឹមនៅទីក្រុងហ្សេរុយសាឡឹមខាងកើត នាថ្ងៃទី ៣០ ខែឧសភា។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលរូបនេះ បានឲ្យដឹងថាករណីនេះនឹងត្រូវបានធ្វើការស៊ើបអង្កេត។

មុននេះ យោងតាមសេចក្តីប្រកាសរបស់ប៉ូលីសបានឲ្យដឹងថា៖ ជនរងគ្រោះកំពុងកាន់“ វត្ថុដែលគួរអោយសង្ស័យ មើលទៅដូចជាកាំភ្លើង” ។ មន្រ្តីប៉ូលីស យាមល្បាត បានស្នើឲ្យបុរសរូបនេះឈរស្ងាមមួយកន្លែងសិន ហើយ បាញ់ទៅលើជនរងគ្រោះខណៈពេលកំពុងប្រដេញតាមចាប់។ ទោះយ៉ាងណា បើយោងតាមកាសែត Ha'aretz បានអោយដឹងថា វត្ថុដែលប៉ូលីសបានលើកឡើងគឺជាទូរស័ព្ទដៃរបស់ជនរងគ្រោះប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ