ទន្ទឹមនឹងនោះ នៅនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី ១១ ឧសភា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលក៏បានអំពាវនាវឱ្យប្រជាជននៅក្នុងតំបន់ Jabalia ភាគខាងជើងតំបន់ហ្គាហ្សា និងតំបន់ជុំវិញចំនួន ១១ ផ្លាស់ទីទៅកាន់ទីជម្រកនៅភាគខាងលិចជាបន្ទាន់។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាជនហ្គាហ្សាប្រហែល ៣០ ម៉ឺននាក់បានធ្វើដំណើរឆ្ពោះទៅ Al-Mawasi។ នេះជាសញ្ញាថ្មីបំផុតដែលបង្ហាញថា កងទ័ពអ៊ីស្រាអែលកំពុងជំរុញខ្លាំងយុទ្ធនាការវាយប្រហារលើគោកសំដៅទៅលើក្រុង Rafah។
គំនរបាក់បែកដោយសារជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ សំដៅបន្តប្រឆាំងជំទាស់នឹងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើទីក្រុង Rafah នាថ្ងៃទី ១១ ខែឧសភា រដ្ឋាភិបាលអេហ្ស៊ីបបានប្រកាសថា នឹងមិនសហការជាមួយកងកម្លាំងដែលកំពុងកាន់កាប់ក្នុងការងារផ្ទេរជំនួយមនុស្សធម៌ពីអេហ្ស៊ីបចូលទៅកាន់បន់ហ្គាហ្សានោះទេ។ ទន្ទឹមនឹងនោះ អេហ្ស៊ីបក៏បានចោទប្រកាន់អ៊ីស្រាអែលឲ្យទទួលខុសត្រូវទាំងស្រុងចំពោះស្ថានការណ៍មនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗនៅក្នុងតំបន់ហ្គាហ្សាផងដែរ៕