|
អ៊ីស្រាអែល «កាត់បន្ថយ» ទំនាក់ទំនងជាមួយបណ្ដាប្រទេសគាំទ្រសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. (VNA) |
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសអ៊ីស្រាអែលបានប្រកាសថា៖
ប្រទេសនេះកំពុង «ដាក់កំហិត» លើទំនាក់ទំនងជាមួយបណ្ដាប្រទេសដែល
បោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.នាសប្តាហ៍
មុនក្នុងនោះស្នើឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ការកសាងទីប្រជុំជននៅតំបន់
ទន្ទ្រានកាន់កាប់ប៉ាឡេស្ទីន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រា អែល លោក
Emmanuel Nahson បានបដិសេធព័ត៌មានដែលថា៖ រាល់ទំនាក់ទំនងជាមួយ
បណ្ដាប្រទេសពោលខាងលើត្រូវបានផ្អាកទាំងស្រុង ប៉ុន្តែ អ៊ីស្រាអែលគ្រាន់ តែ
កាត់បន្ថយជាបណ្តោះអាសន្នជំនួបធ្វើការជាមួយស្ថានទូតតែប៉ុណ្ណោះ។ ក្នុង
ពេលនោះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Tzipi Hotovely បាន
សម្តែងការព្រួយបារម្ភថា៖ ប្រទេសនេះនឹងបាត់បង់ឱកាសគោលជំហររបស់
ខ្លួនក្នុងពេលផ្អាក់បណ្ដាដំណើរទស្សនកិច្ចការទូតប៉ុន្តែសង្កត់ធ្ងន់ថា៖ ប្រទេស
នានាមិនអាចមើលស្រាលគោលជំហររបស់អ៊ីស្រាអែលទេ។ នាថ្ងៃដដែលប្រធា
នាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានសម្តែងក្តីសង្ឃឹមថា៖ សន្និសីទ
ស្តីពីបញ្ហានៅមជ្ឈឹមបូព៌ារខាងមុខនៅបារាំងនឹងដាក់ចេញយន្តការនិងដំណើរ
ការសំដៅបញ្ចប់សកម្មភាពប្រជុំជនខុសច្បាប់របស់ជនហ្ស៊ីបនៅតំបន់ Jerusalem
ខាងកើត ដោយមិនអើពើរដល់សេចក្តីសម្រេចចិត្តរបស់ អ.ស.ប.៕