អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍

Chia sẻ
(VOVworld) – នាថ្ងៃទី ១៣ មិនា រដ្ឋមន្ត្រីការបរទេសអូស្រាលី
 លោកស្រី Julia Bishop បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅ
ប្រទេសអាស៊ី-អាគ្នេយ៍ចំនួន ៣ រួមមាន សឹង្ហបុរី ម៉ាឡេស៊ី
និងហ្វីលីពីន​ក្នុងរយៈពេល ៤ ថ្ងៃ ដើម្បីពង្រឹងនិងពង្រីក
ទំនាក់ទំនងរវាងអូស្រ្តាលីជាមួយប្រទេសទាំង ៣ នេះ។ 
អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍ - ảnh 1
អូស្រ្តាលីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ី-អាគ្នេយ៍ (VNA)


(VOVworld) – នាថ្ងៃទី ១៣ មិនា រដ្ឋមន្ត្រីការបរទេសអូស្រាលី លោកស្រី Julia
Bishop បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអាស៊ី-អាគ្នេយ៍ចំនួន ៣
រួមមាន សឹង្ហបុរី ម៉ាឡេស៊ីនិងហ្វីលីពីន​ក្នុងរយៈពេល ៤ ថ្ងៃ ដើម្បីពង្រឹងនិង
ពង្រីក ទំនាក់ទំនងរវាងអូស្រ្តាលីជាមួយប្រទេសទាំង ៣ នេះ។ នៅសឹង្ហបុរី
រដ្ឋមន្ត្រីការបរ ទេស Bishop គ្រោងនឹងពិភាក្សាជាមួយមជ្ឈដ្ឋានមន្ត្រីនៃ
ប្រទេសម្ចាស់ផ្ទះស្តីអំពី ការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង
ជ្រោយអូស្ត្រលី-សឹង្ហបុរី។ លោកស្រី  Julia Bishop ក៏នឹងជួបធ្វើការជាមួយ
តំណាងមជ្ឈដ្ឋានសហគ្រិន អតីតនិស្សិតនិងអ្នកប្រាជ្ញអូស្រ្តាលីក្នុងផែនការ
Colombo ថ្មី។ ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី លោកស្រី Julia
Bishop នឹងពិភាក្សាជាមួយមជ្ឈ ដ្ឋានមន្ត្រីនៃប្រទេសនេះអំពីការជំរុញទំនាក់
ទំនងទ្វេភាគី រួមមានដំណើរការអនុវត្ត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង
ប្រទេសទាំងពីរ ស្វែងរកឱកាសធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្មនិងសន្តិសុខ។ ក្នុងបណ្ដាជំនួបធ្វើការជាមួយមជ្ឈដ្ឋាន
មន្ត្រីហ្វីលីពីនរបស់រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julia Bishop នោះ
ផលប្រយោជន៍រួមក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មសន្តិសុខនាវាចរណ៍
ក្នុងតំបន់សន្តិភាពនិងការអភិវឌ្ឍន៍នៅ Mindanao គឺជាបញ្ហាសំខាន់ៗ
ដែលនឹងត្រូវបានពិភាក្សាលើកនេះ៕ 

ប្រតិកម្មទៅវិញ