អ.ស.បអំពាវនាវឲ្យតភ្ជាប់ឡើងវិញនូវកិច្ចចរចារស្ដីពីដំណោះស្រាយរដ្ឋចំនួន២នៅមជ្ឈឹមបូព៌ា

Chia sẻ
(VOVWORLD) - ទទួលបានលទ្ធផលរដ្ឋចំនួន២តាមរយៈកិច្ចចរចារគឺរបៀបតែមួយ គត់ដើម្បីបង្កើតគ្រឹះស្ថានសំរាប់ខឿនសន្តិភាពដ៏យូរអង្វែង ដោយឈរលើតម្រូវ ការសន្តិសុខរបស់អ៊ីស្រាអ៊ែលនិងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនស្ដីពីអធិបតេយ្យភាពនិងរដ្ឋ។
អ.ស.បអំពាវនាវឲ្យតភ្ជាប់ឡើងវិញនូវកិច្ចចរចារស្ដីពីដំណោះស្រាយរដ្ឋចំនួន២នៅមជ្ឈឹមបូព៌ា - ảnh 1 អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖EPA/TTXVN)

នេះជាការអះអាងរបស់បេសកជនអ.ស.បប្រចាំនៅមជ្ឈឹមបូព៌ាលោក Nickolay Mladenov នៅសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីពី ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាកាលពីថ្ងៃទី២០ មិថុនា។ថ្លែងមតិចំពោះមុខ ក្រុមប្រឹក្សាសន្តិសុខ លោក Mladenov អះអាងថា ត្រូវបង្កើតឡើងលក្ខណៈ ចាំបាច់ដើម្បីតភ្ជាប់ឡើងវិញកិច្ចចរចារសំដៅដោះស្រាយបញ្ហាដោយឈរលើ សេចក្ដីសំរេចចិត្តរបស់អ.ស.ប កិច្ចព្រមព្រៀងនិងច្បាប់អន្តរជាតិ។លោក Mladenov ក៏បានអំពាវនាវឲ្យអ៊ីស្រាអ៊ែលបញ្ឈប់សកម្មភាពកសាងទីប្រជុំជនទាំង អស់នៅលើតំបន់ដែនដីដែល ទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីន ក្នុងនោះមាន Jerusalem ខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ