អ.ស.បអំពាវនាវឲ្យការរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនយេម៉ែនរាប់លាននាក់

Chia sẻ
(VOVworld) - នាថ្ងៃទី៨ កុម្ភៈ អ.ស.ប បានអំពាវនាវ
ឲ្យមានការរៃអង្គាស់ទឹកប្រាក់ ចំនួន២ពាន់១រយលាន
ដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភមនុស្សរាប់លាននាក់
ដែលកំពុងរង់ចាំជំនួយមនុស្សធម៌ជាបន្ទាន់នៅ
យេម៉ែនក្នុងឆ្នាំ២០១៧ ព្រមទាំង ព្រមានថា ប្រទេសមជ្ឈឹមបូព៌ានេះនឹងត្រូវប្រឈមមុខនឹងគ្រោះទុរិ្ភក្សដ៏ធ្ងន់ធ្ងរ។
អ.ស.បអំពាវនាវឲ្យការរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនយេម៉ែនរាប់លាននាក់ - ảnh 1
សំណង់បែកបាក់ក្រោយពីការវាយប្រហារតាមជើងអាកាសនៅជាយរដ្ឋធានី Sanaa របស់យ៉េមែន (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៨ កុម្ភៈ អ.ស.ប បានអំពាវនាវឲ្យមានការរៃអង្គាស់ទឹក
ប្រាក់ចំនួន២ពាន់១រយលានដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភមនុស្សរាប់លាននាក់
ដែលកំពុងរង់ចាំជំនួយមនុស្សធម៌ជាបន្ទាន់នៅយេម៉ែនក្នុងឆ្នាំ២០១៧ ព្រមទាំង
ព្រមានថា ប្រទេសមជ្ឈឹមបូព៌ានេះនឹងត្រូវប្រឈមមុខនឹងគ្រោះទុរិ្ភក្សដ៏ធ្ងន់ធ្ងរ។ក្នុង
សេចក្ដីថ្លែងការណ៍មួយ ប្រធានក្រុមជួយឧបត្ថម្ភមនុស្សធម៌អ.ស.បលោក​Stephen
 O’Brien សង្កត់ធ្ងន់ថា សង្គ្រាមដែលអូសបន្លាយក្នុងរយៈពេល២ឆ្នាំកន្លងទៅបាន
បំផ្លេចបំផ្លាញប្រទេសយេម៉ែនហើយបណ្ដាលឲ្យប្រជាជនរាប់លាននាក់ ក្នុងនោះ
មានកុមារនិងនារីជាច្រើនកុះករត្រូវរស់នៅក្នុងស្ថានភាពលំបាក។ប្រសិនបើមិន
ទទួលបានជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិនោះគឺពួកគេនឹងធ្លាក់ក្នុងគ្រោះ
អត់ឃ្លានក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ