អ.ស.បព្រមានថាគ្រោះធម្មជាតិកើតមានឡើងកាន់តែច្រើន

Chia sẻ
(VOVworld) - គ្រោះធម្មជាតិកំពុងកើតមានឡើងកាន់
តែច្រើនញឹកញាប់ពីមួយថ្ងៃ ទៅមួយថ្ងៃក្នុងរយៈពេល
២០ឆ្នាំកន្លងទៅ ហើយបានសម្លាប់មនុស្សជាង៦០ម៉ឺន
 នាក់។
អ.ស.បព្រមានថាគ្រោះធម្មជាតិកើតមានឡើងកាន់តែច្រើន - ảnh 1
គ្រោះរលកស៊ូណាមីកើតមានឡើងនៅជប៉ុននាខែមិនាឆ្នាំ២០១១បានបណ្ដាលឲ្យមនុស្សជិត១៦ពាន់នាក់ស្លាប់និងមនុស្សរាប់ពាន់នាក់ទៀតបាត់ខ្លួន

(VOVworld) - គ្រោះធម្មជាតិកំពុងកើតមានឡើងកាន់តែច្រើនញឹកញាប់ពីមួយថ្ងៃ
ទៅមួយថ្ងៃក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ហើយបានសម្លាប់មនុស្សជាង៦០ម៉ឺន
នាក់។នេះជាការស្ថិតិដែលត្រូវបានប្រកាសក្នុងរបាយការណ៍របស់ស្ថាប័នអង្គការ
សហប្រជាជាតិស្ដីពីការបន្ធូរស្រាលហានីភ័យដោយគ្រោះធម្មជាតិ (UNISDR) នា
ថ្ងៃទី២៣ វិច្ឆិកា។គិតតាំងពីឆ្នាំ១៩៩៥មក គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងបាតុភូតធាតុ
អាកាសជ្រុលនិយមផ្សេងៗបានបណ្ដាលឲ្យមនុស្សជាង៦០ម៉ឺននាក់ស្លាប់និង
មនុស្សជាង៤ពាន់លាននាក់ទៀតរងរបួស បាត់បងផ្ទះសម្បែងឬស្ថិតនៅស្ថានភាព
ត្រូវការជំនួយឧបត្ថម្ភជាបន្ទាន់។ក្នុងដំណាក់កាលតាំងពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០១៤
តែប៉ុណ្ណោះ បរិមាណគ្រោះធម្មជាតិបានកើនឡើង១៤%បើប្រៀបនឹងទសវត្សរ៍មុន
និងកើន២ដងបើប្រៀបនឹងដំណាក់កាលតាំងពីឆ្នាំ១៩៨៥ដល់ឆ្នាំ ១៩៩៤។
របាយការណ៍របស់ UNISDR ត្រូវបានប្រកាសមុននឹងសន្និសីទរបស់អ.ស.បអំពី
បំរ៉ែបំរួលអាកាសធាតុលើកទី២១ (COP២១) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០
វិច្ឆិកាខាងមុខនៅទីក្រុងប៉ារីសរបស់បារាំង៕

ប្រតិកម្មទៅវិញ