ប្រធានាធិបតី Erdogan បានធ្វើសេចក្តីប្រកាសខាងលើទៅកាន់អ្នកសារព័ត៌មាននៅពេលចូលរួមក្នុងកិច្ចប្រជុំកំពូលនៃ - G២០ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ កាយវិការនេះបង្ហាញថា ទួរគី បន្តរក្សាគោលជំហរតឹងតែងចំពោះអ៊ីស្រាអែល ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ មុននោះ លោកប្រធានាធិបតី Erdogan ក៏បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែលម្តងហើយម្តងទៀតចំពោះការអូសបន្លាយជម្លោះនៅតំបន់ហ្គាហ្សា និងពង្រីកជម្លោះទៅកាន់ប្រទេសលីបង់។
បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមជម្លោះជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា កាលពីខែតុលាឆ្នាំមុន ទួរគី បានដកឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ីស្រាអែលវិលត្រឡប់មកប្រទេសវិញ ដើម្បីធ្វើការពិគ្រោះយោបល់។ ទោះយ៉ាងណាក៏ដោយ ទួរគីមិនទាន់កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយស្ថានទូតអ៊ីស្រាអែលនៅរដ្ឋធានីអង់ការ៉ានៅតែដំណើរការជាធម្មតា៕