ប្រកាសកន្លែងធ្វើការល្អបំផុតទាំង ១០០ នៅវៀតណាមក្នុងឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ក្រុមហ៊ុនភាគហ៊ុន Anphabe សម្របសម្រួលជាមួយសហភាពពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានប្រកាសបញ្ជីឈ្មោះកន្លែងធ្វើការល្អបំផុតនៅវៀតណាមក្នុងឆ្នាំ ២០២៤។

តារាងរៀបចំណាត់ថ្នាក់នៅឆ្នាំនេះគឺផ្អែកលើការស្ទង់មតិឯករាជ្យលើកម្មករចំនួន ៦៥.០០០ នាក់នៅក្នុងសហគ្រាសចំនួន ៧០០ ក្នុងវិស័យសំខាន់ៗចំនួន ១៨ ។ តាមនោះ ការនាំមុខគេក្នុងចំណោមសហគ្រាសធំៗគឺ Unilever Vietnam។ តារាងរៀបចំណាត់ថ្នាក់ឆ្នាំនេះក៏ទទួលស្គាល់ VinGroup ជាអ្នកតំណាងដែលដណ្តើមបានឋានៈកំពូល (ក្នុងចំណោមសហគ្រាសធំៗ) នៃក្រុមឧស្សាហកម្មទាំង ៤ រួមមាន៖ អចលនទ្រព្យ/សេវាកម្មអចលនទ្រព្យ; ឱសថស្ថាន/ឧបករណ៍វេជ្ជសាស្ត្រ/ការថែទាំសុខភាព; វិស្វកម្ម/ម៉ាស៊ីន/មេកានិចឧស្សាហកម្ម និងសេវាកម្មប្រឹក្សា; ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត...។ ក៏មានវត្តមាននៅក្នុងតារាងនេះ គឺធនាគារពាណិជ្ជកម្មបរទេសវៀតណាម (Vietcombank) តំណាងឱ្យក្រុមធនាគារ; ក្រុមហ៊ុន Honda វៀតណាមតំណាងឱ្យវិស័យផលិតកម្ម; សាជីវកម្មទូរគមនាគមន៍យោធា Viettel តំណាងឱ្យវិស័យទូរគមនាគមន៍/ហេដ្ឋារចនាសម្ព័ន្ធ។

ប្រកាសកន្លែងធ្វើការល្អបំផុតទាំង ១០០ នៅវៀតណាមក្នុងឆ្នាំ ២០២៤ - ảnh 1ប្រកាសកន្លែងធ្វើការល្អបំផុតទាំង ១០០ នៅវៀតណាមក្នុងឆ្នាំ ២០២៤។ រូបថត៖ VOV

ក្រៅពីការលើកតម្កើងសហគ្រាស ការស្ទង់មតិនេះក៏ផ្តល់របាយការណ៍ស៊ីជម្រៅជាមួយនឹងប្រធានបទ "Onto the next - ជំហានលោតផ្លោះនៃសម័យកាល" ដោយផ្អែកលើបទសម្ភាសន៍ជាមួយនាយកប្រតិបត្តិ (CEO) និងនាយកផ្នែកធនធានមនុស្សចំនួន ២៥៣ នាក់ ដោយលើកច្បាស់ពីនិន្នាការធនធានមនុស្ស និងបរិយាកាសការងារទំនើប ជួយសហគ្រាសវាស់វែងប្រៀបខ្លាំង និងចំណុចខ្សោយតាមបែបវិទ្យាសាស្ត្រ៕

ប្រតិកម្មទៅវិញ