អេស្ប៉ាញចាប់ផ្ដើមយុទ្ធនាការបោះឆ្នោតថ្នាក់តំបន់នៅ Catalunia

Chia sẻ

(VOVWORLD) - នាថ្ងៃទី៥ ធ្នូ បណ្ដាគណបក្សនយោបាយនៅតំបន់ Catalunia អេស្ប៉ាញ បានចាប់ ផ្ដើមយុទ្ធនាការរត់ប្រណាំងបោះឆ្នោតនៅទីនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនា ពាក់កណ្ដាលខែធ្នូខាងមុខ ក្នុងកាលៈទេសៈដែលអ្នកនយោបាយសំខាន់មួយ ចំនួនកំពុងឃាត់ខ្លួនឬរស់នៅនិរទេសខ្លួននៅឯបរទេស។

អេស្ប៉ាញចាប់ផ្ដើមយុទ្ធនាការបោះឆ្នោតថ្នាក់តំបន់នៅ Catalunia - ảnh 1 នាយករដ្ឋមន្រ្តីដែលត្រូវទម្លាក់ពីតំណែងលោក Carles Puigdemont (រូបថត៖ AFP/TTXVN)

ការចលនា លើកដំបូងគឺរបស់អ្នកគាំទ្រឧបនាយករដ្ឋមន្ត្រីតំបន់ Catalunia លោក Oriol Junquera និងថ្នាក់ដឹកនាំចំនួន៣រូបទៀតដែលគាំទ្រការទាមទារឯករាជ្យ។

        រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីដែលត្រូវទម្លាក់ពីតំណែងលោក Carles Puigdemont បានធ្វើការចលនាតាមរយៈទូរទស្សន៍ពីបែលហ្ស៊ិក ជាកន្លែងដែល លោកកំពុងរស់នៅដោយនិរទេសខ្លួន។ ក្រុមអ្នកគាំទ្រលោករូបនេះបានប្រមូល ផ្ដុំនៅទីក្រុង Barcelona រដ្ឋធានីតំបន់ Catalunia៕

ប្រតិកម្មទៅវិញ