អេស្ប៉ាញ៖ សភា Catalonia ត្រូវបានរំសាយជាផ្លូវការ

Chia sẻ

(VOVWORLD) - មន្ត្រីអេស្ប៉ាញមួយរូបនាថ្ងៃទី៣០ តុលា ឲ្យដឹងថា សភា Catalonia ត្រូវបាន រំសាយជាផ្លូវការ ហើយប្រធានស្ថាប័ននេះនឹងដឹកនាំគណៈកម្មការជាបណ្ដោះ អាសន្នមួយ រហូតដល់ពេលដែលការបោះឆ្នោតតំបន់ត្រូវបានរៀបចំឡើងនាថ្ងៃ ទី២១ ធ្នូ ខាងមុខ។ 

អេស្ប៉ាញ៖ សភា Catalonia ត្រូវបានរំសាយជាផ្លូវការ - ảnh 1សភា Catalonia ត្រូវរំសាយ (រូបថត៖ EPA) 


នាថ្ងៃដដែល ប្រធានរដ្ឋអាជ្ញាអេស្ប៉ាញកំពុងស្វែងរកវិធានការចោទប្រកាន់ ថ្នាក់ដឹកនាំតំបន់ Catalonia ពីបទបះបោរ ញុះញង់ការបះបោរនិងកេងបន្លំមូល និធិសាធារណៈ។

        នាថ្ងៃ៣០ តុលា គណៈបក្ស PDeCAT របស់អតីតមេដឹកនាំលោក Puigdemont ប្រកាសថា នឹងចូលរួមការបោះឆ្នោតមុនកាលកំណត់នៅ Catalonia ដំណើរការដោយរដ្ឋអំណាចកណ្ដាលអេស្ប៉ាញនាថ្ងៃទី២១ ធ្នូ ខាងមុខ៕

ប្រតិកម្មទៅវិញ