GDP ក្នុងរយៈពេល ៦ ខែដើមឆ្នាំ កើនឡើង ៦,៤២% - បង្កើតសន្ទុះអំណោយផលសម្រាប់គោលដៅកំណើននៃឆ្នាំ ២០២៤ទាំងមូល

Chia sẻ
(VOVWORLD) - ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះបានកើនឡើងជាវិជ្ជមាន ជាមួយនឹងអត្រាកំណើនប៉ាន់ស្មានជាង ៦,៩៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
GDP ក្នុងរយៈពេល ៦ ខែដើមឆ្នាំ កើនឡើង ៦,៤២% - បង្កើតសន្ទុះអំណោយផលសម្រាប់គោលដៅកំណើននៃឆ្នាំ ២០២៤ទាំងមូល - ảnh 1GDP របស់ប្រទេសក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ បានកើនឡើងជាវិជ្ជមាន (រូបភាព៖ VOV)

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ GDP របស់វៀតណាមបានកើនឡើង ៦,៤២%។ នេះជាទិន្នន័យដែលត្រូវបានអគ្គនាយកដ្ឋានស្ថិតិទូទៅ ប្រកាស នាព្រឹកថ្ងៃទី២៩ មិថុនា នៅទីក្រុងហាណូយ។

អគ្គនាយកដ្ឋានស្ថិតិទូទៅបានវាយតម្លៃថារូបភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះមានភាពភ្លឺស្វាងជាច្រើនដែលបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់គោលដៅកំណើនប្រហែល ៦,៥% សម្រាប់ពេញមួយឆ្នាំ។ ជាពិសេស ការនាំចេញបន្តសម្រេចបានលទ្ធផលសំខាន់ៗ។ ក្នុង រយៈពេល ៦ ខែ ការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ១៩០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីនៅវៀតណាមគិតត្រឹមថ្ងៃទី ២០ ខែមិថុនា សម្រេចបានជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អញ្ជើញលើកឡើងនូវដំណោះស្រាយមួយចំនួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងខែចុងក្រោយនៃឆ្នាំនេះ លោកស្រី Nguyen Thi Huong អគ្គនាយកនៃការិយាល័យស្ថិតិទូទៅបានឲ្យដឹងថា៖ “ការតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ ការលើកកម្ពស់តម្រូវការក្នុងស្រុក និងរក្សាតម្រូវការអន្តរជាតិឡើងខ្ពស់។ ទាំងនោះគឺជាគុណសម្បត្តិ។ យើងត្រូវរួមបញ្ចូលគ្នានូវគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធប្រកបដោយភាពសុខដុមរមនា ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសការបើកទូលាយដើមទុនដែលមានស្រាប់របស់រដ្ឋ ដែលជាទុនវិនិយោគសាធារណៈដាក់ឱ្យអនុវត្តជាអតិបរមា។ ក្រៅពីនេះ ត្រូវកៀរគរទុនឯកជន និងទុនវិនិយោគបរទេសក្នុងពេលខាងមុខ”៕

ប្រតិកម្មទៅវិញ