អេស្ប៉ាញ: លទ្ធផលបឋមនៃការបោះឆ្នោតសកលមុនកាលកំណត់

Chia sẻ
(VOVWORLD) -តាមលទ្ធផលបឋមដែលត្រូវបានក្រសួងមហាផ្ទៃអេស្ប៉ាញប្រកាសថា៖ នាបច្ចុប្បន្ននេះ គណបក្សសង្គមឈ្នះអាសនៈចំនួន ១២៣ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន ៣៥០ ពោលគឺមិនទាន់គ្រប់ចំនួន ៥០ បូកមួយដើម្បីបង្កើតរដ្ឋាភិបាលឡើយ។ 
 
អេស្ប៉ាញ: លទ្ធផលបឋមនៃការបោះឆ្នោតសកលមុនកាលកំណត់ - ảnh 1លោកនាយករដ្ឋមន្រ្ តីPedro Sanchez(ឆ្វេងទីពីរ)នៅកន្លែងបោះឆ្នោតនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ (រូបថត: THX / TTXVN) 
 

ដោយមានសន្លឹកឆ្នោតចំនួន ៩៥ % ត្រូវបានររាប់ នាបច្ចប្បន្ននេះ គណបក្សសង្គមរបស់នាយករដ្ឋមន្ដ្រី អេស្ប៉ាញកាន់អំណាច លោក Pedro Sanchez បាននាំមុខគេក្នុងការបោះឆ្នោតសកលមុនកាលកំណត់ នាថ្ងៃទី ២៨ ខែមេសា  ប៉ុន្តែមិនទទួលបានសម្លេងគាំទ្រភាគច្រើន ដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបានឡើយ។ គណបក្ស ស្ដាំនិយម Vox  បានឈ្នះអាសនៈក្នុងរដ្ឋសភាអេស្ប៉ាញជាលើកដំបូង។

តាមលទ្ធផលបឋមដែលត្រូវបានក្រសួងមហាផ្ទៃអេស្ប៉ាញប្រកាសថា៖ នាបច្ចុប្បន្ននេះ គណបក្សសង្គមឈ្នះអាសនៈចំនួន ១២៣ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន ៣៥០ ពោលគឺមិនទាន់គ្រប់ចំនួន ៥០ បូកមួយដើម្បីបង្កើតរដ្ឋាភិបាលឡើយ។ គណបក្សប្រជាជនស្តាំនិយម (PP) ឈរចំណាត់ថ្នាក់លេខ ២ ដោយឈ្នះ អាសនៈចំនួន ៦៥។ គណកប្សកណ្ដាលនិយម Ciudadanos ឈ្នះអាសនៈចំនួន ៥៧។ លទ្ធផលនេះមានន័យថានាយករដ្ឋមន្ត្រីលោក  Sanchez និងត្រូវចង់សម្ព័ន្ធជាមួយគណបក្សឆ្វេងនិយម Podemos និងគណបក្សតូចផ្សេងៗទៀត។ នាបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំគណបក្ស Podemos បានប្រកាសបើកចំហលទ្ធភាពបង្កើតរដ្ឋាភិបាល ចម្រុះឆ្វេងនិយមជាមួយគណបក្សសង្គម៕

ប្រតិកម្មទៅវិញ