(VOVworld)-នាថ្ងៃទី២៦សីហា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានកំណត់ពេលវេ លា គឺថ្ងៃទី១កញ្ញាខាងមុខ ជាកាលបរិច្ឆេទ ដើម្បីប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir អនុម័តនូវខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជំលោះបង្ហូឈាមនៅ ប្រទេសនេះដោយគ្មានលក្ខខណ្ឌឡើយ។ សេចក្តីសម្រេចពោលខាង លើ ត្រូវបានលើកឡើង
ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីលោក Kiir បានចុះហត្ថលេខាលើឯកសារមួយចំនួន ដោយភ្ជាប់ជាមួយនូវបញ្ជីរាយនាមមួយដែលបង្ករការ ព្រួយបារម្ភអំពីលទ្ធភាព
ប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាព។ ប្រទេសជាសមាជិក ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
មុននេះក៏បានព្រមានថា នឹងមានសកម្មភាពភ្លាមមួយ រំពេច ប្រសិនបើប្រធានាធិបតី
Kiir បន្តពន្យាពេលអនុម័តកិច្ចព្រមព្រៀងនេះ។
ប៉ុន្តែក្នុងថ្ងៃដែល អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានឡើង សម្លេងគាំទ្រកាយវិការថ្មីៗនេះរបស់លោក Kiir និងចាត់ទុកថា នេះជាការបោះ ជំហានសកម្មសំដៅបញ្ចប់ជំលោះ អំពើហឹង្សានិងការរំលោភសិទ្ធិមនុស្សនៅ ប្រទេសស៊ូដង់ខាងត្បូងនេះ៕