អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres |
សកម្មភាពឆ្នាំនេះ បានលើកទឹកចិត្តយុវជន ដកបទពិសោធន៍ពីការសម្លាប់រង្គាល Holocaust តាមរយៈនោះបានមានសកម្មភាពជាដាច់ខាតក្នុងការប្រឆាំងនឹងការរើសអើងពូជសាសន៍។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានព្រមានអំពីកាងើបឡើងវិញរបស់ក្រុមហ្វាស៊ីសបែបថ្មី និងគ្រប់ឧបាយកលចង់ឲ្យសរសេរឡើងវិញនូវប្រវត្តិសាស្ត្រ និងមូលបង្កាច់ការពិតទាំងស្រុងអំពីការសម្លាប់រង្គាល Holocaust ផងដែរ។ លោក Antonio Guterres បានអំពាវនាវមនុស្សលោក គប្បីបង្កើនសាមគ្គីភាពក្នុងការតស៊ូប្រយុទ្ធដើម្បីតម្លៃរួមនៅលើសកលលោក និង កសាងពិភពលោកមួយប្រកបដោយសមភាពសំរាប់មនុស្សគ្រប់រូប ៕