បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាប្រទេសយេម៉ែន លោក Martin Griffiths (រូបថត៖ THX/TTXVN) |
នៅក្នុងសេចក្តីជូនដំណឹងមួយដែលផ្សាយដោយទីស្នាក់ការរបស់អង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាប្រទេសយេម៉ែន លោក Martin Griffiths បានឲ្យដឹងថា ប្រសិនបើកងកម្លាំងហូធី បានលើកឡើងសំណើនេះដោយមានគំនិតល្អ នោះនឹងអាចផ្ញើសារយ៉ាងខ្លាំងមួយស្តីពីការប្តេជ្ញាចិត្តបញ្ចប់សង្គ្រាមនៅយេម៉ែនផងដែរ។ គួរបញ្ជាក់ថាក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ប្រទេសយេម៉ែនបានធ្លាក់ចូលក្នុងសង្គ្រាមរវាងកងកំលាំង Houthi ដែលនាពេលបច្ចុប្បន្នកំពុងកាន់កាន់រដ្ឋធានី Sanaa និងតំបន់មួយចំនួនទៀតនៅយេម៉ែនជាមួយនឹងសម្ព័ន្ធភាពកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតគាំទ្ររដ្ឋាភិបាលដែលត្រូវបានអន្តរជាតិទទួលស្គាល់៕