ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

Chia sẻ
(VOVWORLD) - ក្នុងជំនួបនេះ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នារសៀលថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានអបអរសាទរសហព័ន្ធរុស្ស៊ីក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤ប្រកបដោយជោគជ័យ។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភា លោកប្រធានរដ្ឋសភាបានអះអាងថា នេះគឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី; សង្ឃឹមថា លោកប្រធានាធិបតី V.Putin នឹងបន្តគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ។

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា កិច្ច សហប្រតិបត្តិការអន្តរសភា និងកិច្ចសហប្រតិបត្តិការរវាងបក្សនយោបាយនៃប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ ដែលជាមូលដ្ឋានដ៏ល្អសម្រាប់ជំរុញទំនាក់ទំនងរវាងសភាទាំងពីរ កសាងច្រករបៀងផ្លូវច្បាប់ និងមូលដ្ឋានច្បាប់ ដើម្បីពង្រឹងទំនាក់ទំនង រវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ លោកប្រធានាធិបតី Putin បានអះអាងថា អាទិភាពរបស់សហព័ន្ធរុស្ស៊ីគឺជំរុញទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍនៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ