អ.ស.ប. ទទួលស្គាល់ការបោះជំហានក្នុងការចរចារនៅលីប៊ី

Chia sẻ
(VOVWORLD) - បេសកជនពិសេសនៃ អ.ស.ប. ប្រចាំនៅលីប៊ី លោក Ghassan Salame បានឲ្យដឹងថា៖ រដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) និងរដ្ឋអំណាចប្រឆាំងលីប៊ីទទួលបានការបោះជំហានក្នុងដំណើរការចរចារអំពីនយោបាយនៅប្រទេសអាហ្វ្រិកខាងជើង នេះ។ 
 
អ.ស.ប. ទទួលស្គាល់ការបោះជំហានក្នុងការចរចារនៅលីប៊ី - ảnh 1 អ.ស.ប. ទទួលស្គាល់ការបោះជំហានក្នុងការចរចារនៅលីប៊ី

(VOVworld) – បេសកជនពិសេសនៃ អ.ស.ប. ប្រចាំនៅលីប៊ី លោក Ghassan Salame បានឲ្យដឹងថា៖ រដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) និងរដ្ឋអំណាចប្រឆាំងលីប៊ីទទួល បានការបោះជំហានក្នុងដំណើរការចរចារអំពីនយោបាយនៅប្រទេសអាហ្វ្រិកខាងជើង នេះ។ នាថ្ងៃទី ២ តុលា ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីវង់ចរចារថ្មីរវាង GNA  ដែល អ.ស.ប. គាំពារនិងរដ្ឋអំណាចប្រឆាំងនៅលីប៊ីដែលត្រូវបានរៀបចំឡើង នៅ Tunisia ចាប់ពីថ្ងៃទី ២៦ កញ្ញា បេសកជនពិសេសរបស់ អ.ស.ប. លោក Ghassan Salame បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរបានឯកភាពអំពីផែនការឈប់បាញ់មួយសំដៅ បញ្ចប់ស្ថានភាពអស្ថិរភាពនៅប្រទេសនេះ។ ក្រោយរយៈពេលមួយសប្តាហ៍ធ្វើការរួម ភាគីទាក់ទិននានាទទួលបានការស្រុះចិត្តគំនិតអំពីបញ្ហាសំខាន់មួយចំនួនដើម្បីបំពេញ បន្ថែមចូលក្នុងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៥ ឲ្យសមស្របជាមួយស្ថានភាពនៅ លីប៊ីនាបច្ចុប្បន្ន។ កិច្ចព្រមព្រៀងនេះគឺជាគ្រឹះស្ថានសំរាប់ដំណើរការនយោបាយនៅ លីប៊ី ហើយ GNA ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី Fayez Al Sarraj៕ 

ប្រតិកម្មទៅវិញ