|
អាស៊ានពិភាគ្សាអំពីការបង្ការប្រឆាំងបទល្មើសឆ្លងដែន (Image: VNA) |
(VOVworld) – សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីបទល្មើសឆ្លងដែនលើកទី ១០
(AMMTC 10) បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៩ កញ្ញា នៅក្រុង Kuala Lumpur
របស់ម៉ាឡេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួង នគរបាល
លោក Tran Dai Quang បានចូលរួមសន្និសីទនេះ។ ថ្លែងមតិបើក សន្និសីទ
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Ahmad Zahid
Hamidi បានអំពាវនាវឲ្យប្រទេសជាសមាជិកអាស៊ានត្រូវផ្តើមឡើងសេចក្តី
សម្រេចចិត្តក្នុងការប្រឆាំងបទល្មើសឆ្លងដែនជាដាច់ខាតជាពិសេសគឺបទល្មើស
ថ្មីដែលស្ថាប័នបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើសរបស់ អ.ស.ប. ប្រកាស
ដូចជា៖ ការជួញដូរខុសច្បាប់បេតិក្ខភ័ន្ធវប្បធម៌និងធម្មជាតិ សត្វព្រៃ ជាដើម។
តាមគំរោង នៅ AMMTC លើកទី ១០ អង្គសន្និសីទនឹងអនុម័តលើសេចក្តីថ្លែង
ការណ៍ Kuala Lumpur ស្តីពីការប្រឆាំងបទល្មើសឆ្លងដែននិង កសាងផែនការ
ធ្វើសកម្មភាពអាស៊ានក្នុងការប្រឆាំងបទល្មើសឆ្លងដែនថ្មីមួយ ផងដែរ។ តាម
របៀបវារៈ ចាប់ពីថ្ងៃទី ៣០ កញ្ញា ដល់ទី ២ តុលា បណ្ដាសន្និសីទ ទាក់ទិននឹង
ត្រូវបានរៀបចំឡើង៕