អាស៊ាន​នៅតែ​​ស្វាគមន៍​ឥណ្ឌា​ចូល​រួម​ RCEP ឡើង​វិញ​

Chia sẻ
(VOVWORLD) - ច្រកទ្វារដើម្បីចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅតែបើកចំហសម្រាប់ប្រទេសឥណ្ឌា។ នេះជាការអះអាងរបស់អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លោក កៅ គឹមហួន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងញូវដេលី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឥណ្ឌា។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ANI អគ្គលេខាធិការអាស៊ានបានសម្តែងក្តីសង្ឃឹមថា ឥណ្ឌានឹងពិចារណាឡើងវិញនូវការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ អគ្គលេខាធិការអាស៊ានបានឲ្យដឹងថា ច្រកទ្វារនៅតែបើកចំហ (ជាមួយឥណ្ឌា) ហើយអាស៊ានជឿជាក់លើឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA)។

គំនិតនៃ RCEP ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ ការចរចាត្រូវបានចាប់ផ្តើមជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ នៅកម្ពុជា។ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ RCEP គឺជាគំនិតផ្តួចផ្តើមដឹកនាំដោយអាស៊ានដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ទាក់ទងនឹងផលិតផលក្នុងស្រុកសរុប (GDP) ស្រូបយកជិត១/៣នៃ GDP របស់ពិភពលោក។ តំបន់ពាណិជ្ជកម្មនេះក៏ស្រូបយក១/៣ ផងដែរ។ RCEP រួមមានប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយនឹងអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់៕

ប្រតិកម្មទៅវិញ