|
អាស៊ាននិងចិនបានឯកភាពដំណើរការចរចារអំពីការលើកកំពស់ ACFTA (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៦ សីហា សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងចិនបានឯកភាពដំណើរការចរចារអំពីការលើកកំពស់តំបន់ពាណិជ្ជកម្មសេរីរវាង
អាស៊ាននិងចិន (ACFTA) សំដៅធានាភាពសកម្មនិងសកម្មភាពពាណិជ្ជកម្មប្រកប
ដោយប្រសិទ្ធភាព។ ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុងសេចក្តីថ្លែងការរួមនៃ បណ្ដាសម័យពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននានាជាមួយរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មរបស់ចិន (AEM-MOFCOM) ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី Nay
Pyi Taw របស់មីយ៉ាន់ម៉ា ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៦។
ការលើកកំពស់ ACFTA គឺជាភ័ស្តុតាងនៃទំនាក់ទំនងសកម្មរវាងអាស៊ាននិងចិន ព្រម
ទាំង ធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីអភិវឌ្ឍន៍ដ៏ស៊ីជំរៅតាមទិសភាគី
ទាំង ២ មានផលប្រយោជន៍ដូចគ្នា។ បណ្ដារដ្ឋមន្ត្រីក៏បានដាស់តឿនសម្រេចការចរចារ អំពីបញ្ហាងាយស្រួលភាវូបនីយកម្មពាណិជ្ជកម្មនិងបែបបទគយ (CPTF) ផងដែរ៕