អាស៊ាននិងកូរ៉េខាងត្បូងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងបរិបទនៃជម្ងឺកូវីដ ១៩

Chia sẻ

(VOVWORLD) - ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងខ្លាំង ទំនាក់ទំនងពាណិជ្ជកម្ម សំដៅចាត់ការចំពោះស្ថានការណ៍ធ្លាក់ចុះសេដ្ឋកិច្ច ដោយជម្ងឺកូវីដ ១៩ព្រមទាំងរួមគ្នាខិតខំប្រឹងប្រែងបង្កើនប្រភពផ្គត់ផ្គង់វ៉ាក់សាំងផងដែរ ក្នុងនោះ ភាគីទាំងពីរបានចែករំលែកគំនិតទៅវិញទៅមកដើម្បីថែរក្សាខ្សែសង្វាក់ ផ្គត់ផ្គង់។ 

អាស៊ាននិងកូរ៉េខាងត្បូងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងបរិបទនៃជម្ងឺកូវីដ ១៩ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Yonhap)
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូងលោក Yeo Han-koo មានកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi នៅថ្ងៃទី១ ខែកញ្ញា។ នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងខ្លាំង ទំនាក់ទំនងពាណិជ្ជកម្ម សំដៅចាត់ការចំពោះស្ថានការណ៍ធ្លាក់ចុះសេដ្ឋកិច្ច ដោយជម្ងឺកូវីដ ១៩ព្រមទាំងរួមគ្នាខិតខំប្រឹងប្រែងបង្កើនប្រភពផ្គត់ផ្គង់វ៉ាក់សាំងផងដែរ ក្នុងនោះ ភាគីទាំងពីរបានចែករំលែកគំនិតទៅវិញទៅមកដើម្បីថែរក្សាខ្សែសង្វាក់ ផ្គត់ផ្គង់។ លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi បានអះអាងថា គោល នយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូងសំដៅពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអាស៊ាននានា បានរួមវិភាគទានដល់សេដ្ឋកិច្ចតំបន់។
ចំណែកឯលោករដ្ឋមន្រ្តី Yeo Han-koo បានសន្យាថា នាពេលខាងមុខនឹងជំរុញ យ៉ាងខ្លាំងនូវការអនុវត្តគ្រប់ជ្រុងជ្រោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលកំពុងស្រូបយក១/៣នៃ GDP ពិភពលោក។ តាម ការគ្រោងទុក រដ្ឋសភាកូរ៉េខាងត្បូងនឹងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងខែ កញ្ញានេះ៕

ប្រតិកម្មទៅវិញ