នេះជា សកម្មភាពជួយជ្រោមជ្រែងការរំលឹកខួបទិវាអន្តរជាតិស្ដីពីការលុបចោលអំពើ ហឹង្សាលើនារី ថ្ងៃទី២៥ វិច្ឆិកា។
ថ្លែងមតិនៅពិធីនេះ អគ្គលេខាធិការអាស៊ានលោក Le Luong Minh សង្កត់ ធ្ងន់ថា យុទ្ធនាការ ASEAN HeForShe បង្ហាញនូវការសន្យាយ៉ាងខ្លាំងក្លារបស់ អាស៊ានក្នុងការលុបចោលអំពើរើសអើងទៅលើនារីក្រោមគ្រប់រូបភាព។ តាម រយៈយុទ្ធនាការនេះ អាស៊ានរួមជាមួយពិភពលោកអនុវត្តសមភាពភេទដោយការ លើកទឹកចិត្តបុរសធ្វើសកម្មភាពប្រឆាំងនឹងស្ថានការណ៍វិសមភាពភេទអាក្រក់ ដែលនារីនិងកុមារីត្រូវប្រឈមមុខនោះ៕