រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ជាសហអធិបតីនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn) |
កិច្ចប្រជុំពិគ្រោះយោបល់លើកទី ២៦ រវាងអាស៊ាននិងជប៉ុន បានធ្វើឡើងក្រោមសហអធិបតីភាព លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Kajiyama Hiroshi។ ក្រុមរដ្ឋមន្ត្រីបានកត់សម្គាល់ពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ រវាងអាស៊ាននិងជប៉ុន ដែលត្រូវបានរដ្ឋមន្រ្តីនៃភាគីទាំងពីរអនុម័តនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតពិសេសមួយ នាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០។ ផែនការនេះរួមបញ្ចូលទាំងសកម្មភាពជាក់ស្តែងដើម្បីសម្រេចគោលដៅសំខាន់ចំនួន ៣ នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេសធានាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងអាស៊ាននិងជប៉ុន ក៏ដូចជា កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ ទៅលើសេដ្ឋកិច្ច រួមទាំងការពង្រឹងភាពបត់បែននៃខឿនសេដ្ឋកិច្ចនានានៅក្នុងតំបន់ទៀតផង៕