អាល្លឺម៉ង់ប្រឆាំងជំទាស់ការបង្កើតរដ្ឋឯករាជ្យរបស់ជន Kurd នៅអ៊ីរ៉ាក់

Chia sẻ
Vovworld-រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier នាថ្ងៃទី១៧សីហាបានឲ្យដឹងថា 
អាល្លឺម៉ង់ប្រឆាំងជំទាស់ការបង្កើតរដ្ឋឯករាជ្យរបស់ជន Kurd នៅអ៊ីរ៉ាក់ - ảnh 1
អាល្លឺម៉ង់ប្រឆាំងជំទាស់ការបង្កើតរដ្ឋឯករាជ្យរបស់ជន Kurd នៅអ៊ីរ៉ាក់ (Demotix)

        Vovworld-រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier នាថ្ងៃ
ទី១៧សីហាបានឲ្យដឹងថា Berlin ប្រឆាំងជំទាស់ការបង្កើតរដ្ឋឯករាជ្យរបស់​ជន
Kurd នៅអ៊ីរ៉ាក់ ជាកំលាំងដែលកំពុងប្រយុទ្ធជាមួយជនប្រដាប់អាវុធចំណុះ​ក្រុម
រដ្ឋឥស្លាម (IS) ដោយការជួយឧបត្ថម្ភរបស់លោកខាងលិច។ លោករូបនេះ​បាន
ឲ្យដឹងថា ទស្សនៈនេះរបស់ Berlin ចាប់ផ្ដើមពីគោលដៅចង់ធានាបូរណៈ​ភាព​
ដែនដីរបស់អ៊ីរ៉ាក់។ រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា ប្រទេសនេះត្រៀម​ខ្លួន
ជាស្រេចគឺទ្រការជ្រៀតជ្រែកយោធារបស់អន្តរជាតិនៅភាគខាងជើងអ៊ីរ៉ាក់ ប៉ុន្តែក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ។ កំលាំង Kurd កំពុងប្រយុទ្ធ
​ជា​មួយជនប្រដាប់អាវុធ IS សំដៅដណ្ដើមបានសិទ្ធិត្រួតពិនិត្យទំនប់ Mosul។
នាបច្ចុប្បន្ន កំលាំងជន Kurd បានត្រួតពិនិត្យដំបន់ភាគខាងកើតទំនប់ Mosul ប៉ុន្តែនៅជួបឧបស័គ្តជាច្រើនដោយសារកំលាំង IS ដាក់គ្រាប់បែកតាមបណ្ដោយ​
ផ្លូវ៕

ប្រតិកម្មទៅវិញ