រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas (ឆ្វេង) ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូរវាងសហភាពអឺរ៉ុប (EU) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី ១ ខែធ្នូ (រូបថត៖ photothek.net) |
យោងតាមអ្នកការទូតអាឡឺម៉ង់រូបនេះ បានបន្ថែមទៀតថាការតំឡើងទំនាក់ទំនងអឺរ៉ុប - អាស៊ានទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគឺជាគោលដៅដ៏សែនសំខាន់សម្រាប់អាឡឺម៉ង់ក្នុងអាណត្តិរបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបប្តូរវេននៅពាក់កណ្តាលឆ្នាំនេះ។
បណ្តាប្រទេសសមាជិកអឺរ៉ុបមានបំណងចង់ធ្វើពិពិធកម្មនូវទំនាក់ទំនងក្នុងតំបន់ ដែលអាស៊ានដើរតួនាទីលេចធ្លោក្នុងការតម្រង់ទិសដៅរបស់អឺរ៉ុបឆ្ពោះទៅទ្វីបអាស៊ី។
ក្រៅពីនេះសហភាពអឺរ៉ុបក៏កំពុងខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជាមួយតំបន់អាស៊ានទាំងមូលផងដែរ៕