អាល្លឺម៉ង់៖ មជ្ឈដ្ឋានអ្នកនយោបាយនិងបណ្ដាអង្គការសាសនាដំណើការពិធីមីទ្ទីញថ្កោលទោសអំពើភេវរកម្ម

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ១៣ មករា ប្រធានាធិបតីអាល្លឺម៉ង់ លោក​ Joachim Gauck រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ ស្ថានទូតបារាំងប្រចាំនៅអាល្លឺម៉ង់ និងតំណាងនៃប្រទេសមួយចំនួន បណ្ដាអង្គការសាសនា បានចូលរួមពិធីមីទ្ទីញដោយ ទ្រង់ទ្រាយធំនៅរដ្ឋធានីបែឡាំងសំដៅថ្កោលទោសភេវរកម្មនិយម

អាល្លឺម៉ង់៖ មជ្ឈដ្ឋានអ្នកនយោបាយនិងបណ្ដាអង្គការសាសនាដំណើការពិធីមីទ្ទីញថ្កោលទោសអំពើភេវរកម្ម - ảnh 1
អាល្លឺម៉ង់៖ មជ្ឈដ្ឋានអ្នកនយោបាយនិងបណ្ដាអង្គការសាសនាដំណើការពិធីមីទ្ទីញថ្កោលទោសអំពើភេវរកម្ម (Image: baomoi.vn)

(VOVworld) – នារសៀលថ្ងៃទី ១៣ មករា ប្រធានាធិបតីអាល្លឺម៉ង់ លោក​ Joachim
Gauck រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ ស្ថានទូតបារាំងប្រចាំនៅអាល្លឺម៉ង់ និងតំណាងនៃប្រទេសមួយចំនួន បណ្ដាអង្គការសាសនា បានចូលរួមពិធីមីទ្ទីញដោយ ទ្រង់ទ្រាយធំនៅរដ្ឋធានីបែឡាំងសំដៅថ្កោលទោសភេវរកម្មនិយម ព្រមទាំង សម្តែង ចំណងសមគ្គីភាពជាមួយប្រជាជនបារាំងក៏ដូចជាជាមួយពិធីមីទ្ទីញដែលត្រូវបាន រៀបចំឡើងតាមការអំពាវនាវរបស់ក្រុមប្រឹក្សាមជ្ឈឹមឥស្លាមនៅអាល្លឺម៉ង់ (ZMD) និង សហគមន៍ជនទួរគីនៅទីក្រុងបែឡាំង។ ថ្លែងមតិចំពោះមុខមនុស្សចំនួន ១ ម៉ឺននាក់ នៅទីលានប៉ារីស ប្រធានាធិបតី Gauck បានអំពាវនាវឲ្យជនអាល្លឺម៉ង់ទាំងមូលរួមដៃ គ្នាកសាងសង្គមប្រជាធិបតេយ្យចំហរនិងពហុជាតិសាសន៍។ តាមលោក Gauck ថា៖ គោលដៅនៃបណ្ដាភេវរករនៅប៉ារីគឺសំដៅបំបែកបំបាក់សង្គម ប៉ុន្តែ ពូកគេមិនអាច សម្រេចឧបាយកលនេះបានឡើយ។ លោក Gauck ក៏បានវាយតំលៃខ្ពស់ចំពោះ ការថ្កោលទោសយ៉ាងខ្លាំងក្លារបស់សហគមន៍ជនឥស្លាមនៅអាល្លឺម៉ង់និងការ
បដិសេធចំពោះលិទ្ធិភេវរកម្មនិយមដើម្បីប្រជាជនទាំងមូលសាសនាទាំងមូល
អាចមានជីវភាពរស់នៅ សន្តិភាពក្នុងសង្គមអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ