យន្តហោះដឹកប្រតិភូអាមេរិកនិងអ៊ីស្រាអែលទៅកាន់ UAE បានហោះកាត់ដែនអាកាសអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ( រូបថត៖ AFP / TTXVN) |
ទីភ្នាក់ងារសារព័ត៌មាន SPA របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានឲ្យដឹងថាប្រទេសនេះបានទទួលយកសំណើរបស់អេមីរ៉ាតអារ៉ាប់រួម ស្តីពីការអនុញ្ញាតឱ្យមានការហោះហើរឆ្លងកាត់ដែអាកាស អារ៉ាប់ប៊ីសាអូឌីតសម្រាប់ជើង ហោះហើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាការចាកចេញពីអេមីរ៉ាតអារ៉ាប់រួមទៅកាន់ប្រទេសទាំងអស់ផងដែរ។
ភ្លាមៗបន្ទាប់ពីព័ត៌មានដូចពោលខាងលើនេះត្រូវបានប្រកាស នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ នឹងមានការអនុញ្ញាតឱ្យហោះហើរត្រង់ទៅកាន់អេមីរ៉ាតអារ៉ាប់រួមផងដែរ៕