អ៊ីរ៉ង់ព្រមានបន្ថយបន្ថែមទៀតនូវការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ |
លោក Kamal Kharazi បានលើកច្បាស់ថាប្រសិនបើបណ្តាប្រទេសអឺរ៉ុបមិនអនុវត្តរាល់វិធានការក្នុងរយៈពេល ៦០ ថ្ងៃពោលគឺជាកាលកំណត់ដែលអ៊ីរ៉ង់លើកឡើងនៅក្នុងខែឧសភា នោះអ៊ីរ៉ង់នឹងចាត់វិធានការថ្មីផងដែរ។ លោកបានបន្តទៀតថាប្រសិនបើបណ្តាប្រទេសអឺរ៉ុបប្រមូលកម្លាំងចូលទៅក្នុង«មធ្យោបាយជួយគាំទ្រការជួញដូរពាណិជ្ជកម្ម (INSTEX) និងបង្កលក្ខណៈងាយស្រួលសំរាប់ការធ្វើប្រតិបត្តិការជាមួយទីក្រុងតេហេរ៉ង់ នោះនឹងក្លាយទៅជាជំហានវិជ្ជមានផងដែរ។ គួរឲ្យបញ្ជាក់ថានាឆ្នាំ ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចដោយឯកតោភាគីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលធ្លាប់បានចុះហត្ថលេខារវាង Tehran និងក្រុម P៥ + ១ នាឆ្នាំ ២០១៥ (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់) ហើយដាក់ទណ្ឌកម្មទៅលើ អ៊ីរ៉ង់ឡើងវិញ។ តាំងពីនោះ EU បានចាត់វិធានការដើម្បីបញ្ចៀសពីរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅទៅលើអ៊ីរ៉ង់ផងដែរ៕