|
អ៊ីរ៉ង់ប្រកាសពេលវេលាចាប់ផ្តើមការចរចារឡើងវិញជាមួយក្រុម P5+1 (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសនិងជាប្រធានក្រុមចរចារអំពី បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថា៖ ការចរចារថ្នាក់អនុប្រធានក្រុមចរចារស្តីពីកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 នឹងត្រូវបានចាប់ផ្តើមឡើងវិញនាថ្ងៃ ទី ២១ មេសា ខាងមុខ ។ ទាក់ទិនដល់បញ្ហា
អ៊ីរ៉ង់ នាថ្ងៃទី ១៤ មេសា អ៊ីរ៉ង់បាននាំចេញការផ្តើមគំនិតសន្តិភាពរួមមានចំណុច
ចំនួន ៤ សំរាប់វិបត្តិនៅ Yemen ព្រមទាំង អំពាវនាវបញ្ចប់ការវាយប្រហារតាមផ្លូវ
អាកាសនៃសម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតតម្រង់ទៅលើក្រុម
ពួកឧទ្ទាមឥស្លាម Shiite Houthi៕